លោក គីស៊ីដា ថា ជប៉ុននឹងផ្តល់ការគាំទ្រពេញទំហឹងដល់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថ្លែងថា លោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា ប្រទេសជប៉ុននឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទាំងអស់ ដើម្បីការពារអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែនក្នុងរដូវរងារ។

លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីពិភាក្សាជាមួយលោក ហ្សេលេនស្គី តាមប្រព័ន្ធទូរស័ព្ទប្រហែល ៣០នាទីកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ។

លោក គីស៊ីដា បន្តថា គាត់បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា ប្រទេសជប៉ុននឹងដើរតួនាទីយ៉ាងសកម្មនៅក្នុងសហគមន៍អន្តរជាតិក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំនេះ។ ដោយរិះគន់ការវាយប្រហាររបស់រុស្ស៊ីនោះ លោក គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រដល់អ៊ុយក្រែន។

នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបន្ថែមថា លោក ហ្សេលេនស្គី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ហើយថា មេដឹកនាំទាំងពីរក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទខាងលើនេះ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីអ៊ុយក្រែនបានអញ្ជើញគាត់ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីកៀង។

ទន្ទឹមគ្នា លោក គីស៊ីដា បានឆ្លើយតបថា បច្ចុប្បន្ននៅពុំទាន់មានការសម្រេចចិត្តនោះទេ ប៉ុន្តែលោកថា នឹងពិចារណាថាតើត្រូវទទួលយកការអញ្ជើញនេះឬអត់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner