ការនាំចេញកសិកម្មនៅប្រទេសវៀតណាមបានឡើងដល់កំពូលថ្មី

ហាណូយ៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមបានមើលឃើញថា តម្លៃនៃការនាំចេញ នៅឆ្នាំ២០២២ កើនឡើង ៩.៣% ធៀបនឹងឆ្នាំ ២០២១ ពោលគឺដល់ទំហំ ៥៣.២២ ពាន់លានដុល្លារ ដែលឈានដល់កម្រិតកំពូលថ្មីមួយ នេះបើតាមរបាយការណ៍។

ប្រភពបន្តថា អតិរេកពាណិជ្ជកម្មក្នុងវិស័យកសិកម្ម នៅវៀតណាម បានកើនឡើង ៣០% ពោលគឺដល់ ៨.៥ ពាន់លានដុល្លារ។ វិស័យជលផលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននេះ ដោយតម្លៃនាំចេញកើនឡើង ២៣.៨% ដល់ ១១ ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីមួយ បើទោះបីជាមានបញ្ហាកូវីដ១៩ និងការប្រើប្រាស់យឺតជាងនៅទូទាំងពិភពលោកក៏ដោយ។

បង្ការ និងត្រីប្រា សុទ្ធតែត្រូវបានបង្ហាញពីកំណើននៃការនាំចេញ ក្នុងបង្គារ កើនឡើង ១៣ភាគរយ ខណៈដែលប្រភេទត្រីប្រា នៅវៀតណាម កើនឡើង ៧០ភាគរយ។ ក្នុងវិស័យកសិកម្មនេះដែរ ការនាំចេញកាហ្វេវៀតណាមបានឈានដល់ចំណុចសំខាន់ថ្មីមួយ ដែលមានទឹកប្រាក់ជិត ៤ ពាន់លានដុល្លារ ដោយគេដឹងថា សហគមន៍អឺរ៉ុបគឺជាអ្នកនាំចូលកាហ្វេវៀតណាមធំជាងគេ ហើយមានចំណែក ៣៩% នៃការនាំចេញសរុប ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងវៀតណាម (EVFTA)៕

ប្រភពពី VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner