អាមេរិក៖ ក្មេងប្រុសអាយុប្រាំមួយឆ្នាំម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីបាញ់គ្រូបង្រៀន
អាមេរិក៖ ក្មេងប្រុសអាយុប្រាំមួយឆ្នាំម្នាក់ត្រូវបានប៉ូលិស ឃាត់ ខ្លួន បន្ទាប់ពីក្មេងប្រុសរូបនេះបានបាញ់គ្រូបង្រៀនមួយរូប នៅរដ្ឋវឺជីនៀ (Virginia) នៃសហរដ្ឋអាមេរិក។ ហេតុការណ៍ បាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃសុក្រម្សិលមិញនៅម៉ោងខ្ទង់ប្រមាណ២រសៀល(ម៉ោងនៅក្នុងស្រុក) នៅឯសាលា បឋមសិក្សា Richneck ក្នុងទីក្រុង Newport News។ នេះបើតាមប្រសាសន៍របសលោក ស្ទីវ ឌ្រូ ដែលជាមេប៉ូលិស។
គេនៅមិនទាន់ដឹងច្បាស់ទេថាតើក្មេងប្រុសមានកាំភ្លើងដោយរបៀបម៉េច តែលោក ឌ្រូ និយាយថាគ្រូបង្រៀនស្ត្រីដែលមាន វ័យខ្ទង់៣០ឆ្នាំ ត្រូវបានបាញ់ប្រហារនៅក្នុងថ្នាក់រៀន ហើយ ឧបទ្ទវហេតុនេះមិនមែនជាការបាញ់ប្រហារដោយចៃដន្យនោះទេ។
គ្រូបង្រៀនដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណនោះ បានរងរបួសដែលគំរាមកំហែងដល់អាយុជីវិត។ គាត់ត្រូវ បាន បញ្ជូនទៅកាន់មន្ទីរ និងកំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យ តាម ដាន យ៉ាងដិតដល់។
ទាក់ទងរឿងនេះ មន្ត្រីប៉ូលិសបានឱ្យដឹងដែរថា មានជម្លោះ មួយកើតឡើងរវាងគ្រូ និងសិស្សអាយុប្រាំមួយឆ្នាំ ហើយ មិនមានសិស្ស ផ្សេងទៀតជាក់ពាក់ព័ន្ធនោះទេក្នុងហេតុការណ៍ បាញ់ប្រហារនេះ។ ចំណែកការស៊ើបអង្កេតវិញ កំពុងបន្តធ្វើ ដោយអាជ្ញាធរ។
លោក ស្ទីវ ឌ្រូ បានលើកឡើងថា៖ «យើងនឹងធ្វើការស៊ើប អង្កេតឱ្យចប់រួចរាល់។ មានសំណួរដែលយើងចង់សួរ និង ស្វែងយល់។ ខ្ញុំចង់ដឹងថាតើអាវុធនោះបានមកពីណា តើ ស្ថានភាពវាកើតឡើងដោយបែបណា»។
នាយកសាលា Newport News លោកបណ្ឌិត ចច ផាកឃឺរ (George Parker) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រថា៖ «ខ្ញុំរន្ធត់ចិត្ត ហើយខ្ញុំខូចចិត្ត»។ «យើងត្រូវ អប់រំកូនៗរបស់យើង ហើយយើងត្រូវរក្សាពួកគេឱ្យ មាន សុវត្ថិភាព»។
បន្ថែមលើនេះ លោកបណ្ឌិតបានមានប្រសាស៍ថា៖ «យើងត្រូវ ការការគាំទ្រពីសហគមន៍ ការគាំទ្រជាបន្ត ដើម្បីធ្វើឱ្យប្រាកដថា កាំភ្លើងគឺគ្មានសម្រាប់យុវជន ហើយសម្តីខ្ញុំស្តាប់ទៅប្រៀបបី ដូចជាការបំបែកកំណត់ត្រាមួយនៅថ្ងៃនេះ ពីព្រោះខ្ញុំបន្ត អះអាង ម្តងទៀតថា យើងត្រូវរក្សាទុកកាំភ្លើងឱ្យផុតពីដៃរបស់ យុវជនរបស់យើង»។
គួរជ្រាបថា សាលាបឋមសិក្សា Richneck នឹងត្រូវបិទនៅ ថ្ងៃចន្ទ។ លោកបណ្ឌិត ផាកឃឺរ បានសន្យាថា សិស្សានុសិស្ស និងមាតាបិតានឹងទទួលបានការគាំទ្រ ដើម្បីជួយពួកគេ ដោះស្រាយជាមួយនឹងព្រឹត្តិការណ៍ដ៏តក់ស្លុតនេះ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖ Newport News: Boy aged six detained after shooting teacher in US
6-year-old in custody after shooting teacher in Virginia, police chief says
BBC News