ឃាត់ខ្លួនជនពាក់ព័ន្ធ ៥៥នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥៥ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២០ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥៥ នាក់ រួម មាន ៖ ជួញដូរ ៨ រ ណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា ទុក ៤ ករណី ឃាត់ ៥ នាក់ , ប្រើប្រាស់ ៨ ករណី ឃាត់ ៣៨ នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។
សកម្មភាពខាងលើនេះ បានធ្វើនៅរាជធានី ភ្នំពេញ, បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, ក្រចេះ, កោះកុង, ព្រះ សីហ នុ, សៀមរាប, ស្វាយ រៀង ក្នុងនោះ មាន ១០ អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ទាំង ១០ អង្គភាព និងកងរាជអាវុធហត្ថ ១ អង្គភាព៕ ដោយ៖ ឆៃហួត និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។