ចែកម៉ូតូចំនួន ២៧គ្រឿងដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទេស A ចំនួន ២៧នាក់ ក្នុងទិវាខួបលើកទី៤៤ថ្ងៃជ័យជំនះ ៧មករា នៅក្នុងខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
ឈឹម សុផល

ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូចំនួន ២៧គ្រឿង
ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង ត្រូវបានប្រគល់ជូន ដល់សិស្សប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនិទេសA ចំនួន ២៧នាក់ក្នុងទិវាខួបលើកទី៤៤ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣
នៅសាលាខេត្តកំពង់ឆ្នាំង ។

ពិធីខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស និងប្រជាពលរដ្ឋជិត ៥ពាន់នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេ នាទឹកដីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុវត្តនៅគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សារជាតិខ្មែរតែមួយធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមខ្មែរនិងខ្មែរមានសុខសន្តិភាពពេញបរិបូណ៌ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលសមិទ្ធិផលទាំងអស់នេះមិនអាចកាត់ផ្ដាច់បានពីជ័យជំនះថ្ងៃ ៧ មករា បានឡើយ មានថ្ងៃ ៧ មករាទើបមានអ្វី ៗទាំងអស់ក្នុងពេលនេះ ។

សម្ដេច គង់ សំអុល ឯកឧត្តម និងលោក ជំទាវក្នុងក្រុមការងារ ក៏បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន
៤៤ អង្គ ទៅតាមប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលជូនដល់ បុព្វបុរសអ្នកស្នេហា ជាតិគ្រប់ជំនាន់ និងកម្មាភិបាលយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋទាំងអស់ដែលបានបូជាជីវិតដើម្បីជាតិមាតុ ភូមិកម្ពុជា សូមដួងវិញ្ញាណក្ខន្ធ សម្ដេច ទ្រង់ ឯកឧត្តមលោ កជំទាវ អស់លោក លោក ស្រី បានសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner