ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សជាង ៣៥០០នាក់ បានចូលរួមក្នុងមិទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះជាប្រវត្តិសាស្រ្ត នាថ្ងៃ៧ មករា ១៩៧៩-៧មករា២០២៣ នៅខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
ឈឹម សុផល

ខេត្តស្ទឹងត្រែង៖ នៅខេត្តស្ទឹងត្រែងមានរៀបចំមិទ្ទិងអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ដែលបានធ្វើឡើងនៅថ្ងៃទី៧ មករា ២០២៣នេះ ដោយមានអ្នកចូលរួមជាង ៣៥០០នាក់ ។

ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានអានសុន្ទរកថា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារថា រយៈពេល ៤៤ ឆ្នាំ បន្ទាប់ពីថ្ងៃ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាបានក្រោកឈរឡើង និងធ្វើដំណើរទៅមុខលើមាគា៍មួយដ៏ត្រឹមត្រូវ ហើយបានបង្កើតឡើងនូវប្រវត្តិសាស្រ្តប្រកបដោយមោទនៈភាព ក្នុងបុព្វកាស្ដារ កសាង និងការពារមាតុភូមិបានយ៉ាងជោគជ័យ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ បានបញ្ចប់ដំណាក់កាលដ៏ខ្មៅងងឹតបំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបង្កើតឡើងនូវសករាជ្យថ្មី គឺឯករាជ្យ សន្តិភាព សេរីភាព អធ្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ប្រជាជនកម្ពុជា បានចងចាំជានិច្ចថា «ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើត ទី២ របស់ខ្លួន បើគ្មានថ្ងៃទី ៧ មករា គឺគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះឡើយ»។

សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជា បានកសាងប្រទេសតាំងពីបាតដៃទទេ និងបានធ្វើឲ្យប្រទេសជាតិ មានស្ថេរភាពជាជំហានៗ រួមមាន សាមគ្គីគ្នា ដែលមានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ខិតខំដឹកនាំនាវារកម្ពុជា ឲ្យរួចចាក់ផុតពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ក្នុងពិភពលោកមិនដែលជួបប្រទះទាល់តែសោះ។

ឯកឧត្តម ឡូយ សុផាត បានបញ្ជាក់ថា ចំពោះដំណាក់កាលអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញ និងអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធីនយោបាយយុទ្ទសាស្រ្តចតុកោណ បានធានានូវសុខសន្តិភាព ស្ថេរភាព សន្តិភាព សណ្ដាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលដ្ឋ។

គួរបញ្ជាក់ថា នៅក្នុងមិទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧មករា នោះ ថ្នាក់ដឹកនាំបក្ស ក៏បានអញ្ជើញចែកអំណោយដល់និវត្តជនចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន មី ទឹកដោះគោ ស្កសរ ថវិកា ៥ម៉ឺនរៀល រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត ផងដែរ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner