ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន LG ធ្លាក់ចុះ ៩១.២ភាគរយ នៅត្រីមាសទី៤ ឆ្នាំ២០២២

សេអ៊ូល៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង LG Electronics បានមើលឃើញប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។

Read. ប្រាក់ចំណេញប្រតិបត្តិការបឋមមានចំនួន ៦៥.៥ពាន់លានវ៉ុន ឬប្រមាណ ៥១.៩លានដុល្លារ ក្នុងអំឡុងត្រីមាសខែតុលា ដល់ខែធ្នូ តួលេខនេះ ធ្លាក់ចុះ ៩១.២ភាគរយ បើធៀបនឹងឆ្នាំមុន។ ទន្ទឹមគ្នា ក្រុមហ៊ុន LG បានខកខានការរំពឹងទុករបស់ទីផ្សារ ដែលមានទឹកប្រាក់ប្រហែល ៣១៩ពាន់លានវ៉ុន ឬប្រមាណ ២៥២.៨លានដុល្លារ។

ចំណែកប្រាក់ចំណូលបឋមបានកើនឡើង ៥.២ភាគរយក្នុងឆ្នាំមុន ឈានដល់កម្រិតខ្ពស់បំផុតចំនួន ២១.៨៦ទ្រីលានវ៉ុន ឬប្រមាណ ១៧.៣ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤។

ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណេញប្រតិបត្តិការរបស់ LG គឺដោយសារតម្លៃទំនិញកើនឡើង, ថ្លៃទីផ្សារកើនឡើង និងការឡើងថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក។

សម្រាប់រយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២២ ប្រាក់ចំណូលបឋមរបស់ LG បានកើនឡើង ១២.៩ភាគរយ ឈានដល់កម្រិតខ្ពស់ថ្មី គឺចំនួន ៨៣.៤៧ទ្រីលានវ៉ុន ឬប្រមាណ ៦៦.១ពាន់លានដុល្លារ ប៉ុន្តែប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន បានធ្លាក់ចុះ ១២.៦ភាគរយ មកត្រឹមចំនួន ៣.៥៥ទ្រីលានវ៉ុន ឬប្រមាណ ២.៨ពាន់លានដុល្លារ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner