ត្រីមាសទី៤ ឆ្នាំ២០២២ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung ធ្លាក់ចុះ ៦៩ភាគរយ

ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង Samsung Electronics បានធ្លាក់ចុះពីរខ្ទង់នៅក្នុងចំនួនប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន នៅត្រីមាសទី៤ ឆ្នាំ២០២២។

Read. ប្រាក់ចំណេញប្រតិបត្តិការបឋមមានចំនួន ៤.៣ទ្រីលានវ៉ុន ឬប្រមាណ ៣.៤ពាន់លានដុល្លារ នៅក្នុងត្រីមាសខែតុលា ដល់ខែធ្នូ ធ្លាក់ចុះ ៦៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ប្រាក់ចំណូលបឋមរបស់ Samsung បានធ្លាក់ចុះ ៨.៦ភាគរយក្នុងមួយឆ្នាំ មានទឹកប្រាក់ ៧០ទ្រីលានវ៉ុន ឬប្រមាណ ៥៥.៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៤។

ប្រាក់ចំណូលសុទ្ធ និងប្រាក់ចំណូលលម្អិតលើអង្គភាពអាជីវកម្មនីមួយៗនឹងត្រូវបានប្រកាសនៅចុងខែមករានេះ បន្ទាប់ពីសវនកម្មខាងក្រៅ និងការយល់ព្រមពីក្រុមប្រឹក្សាភិបាល៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner