អត្រាគ្មានការងារធ្វើនៅហ្វីលីពីន ធ្លាក់ចុះ ៤.២ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២

ម៉ានីល៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានឱ្យដឹងថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសហ្វីលីពីន បានធ្លាក់ចុះមកត្រឹម ៤.២ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងកំណត់ត្រាកាលពីខែមុន មានចំនួន ៤.៥ភាគរយ។

Read. ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានបង្ហាញថា ប្រជាជនហ្វីលីពីនចំនួន ២.១៨លាននាក់បានឈប់ធ្វើការនៅក្នុងខែវិច្ឆិកា ដែលទាបជាងចំនួន ២.២៤លាននាក់ដែលបានកត់ត្រានៅក្នុងខែតុលាឆ្នាំមុន។ ប្រធានអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) លោក Dennis Mapa បាននិយាយថា អត្រាគ្មានការងារធ្វើក្នុងខែវិច្ឆិកាឆ្នាំមុន គឺជាអត្រាទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០០៥មក។

បើតាមអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) អត្រាមានការងារធ្វើបានកើនឡើងដល់ ៩៥.៨ភាគរយ ដែលនាំឱ្យចំនួនអ្នកមានការងារធ្វើសរុបសម្រាប់ខែវិច្ឆិកា កើនឡើងដល់ទៅ ៤៩.៧១លាននាក់។ ទន្ទឹមគ្នា លេខាធិការផែនការសេដ្ឋកិច្ចសង្គមហ្វីលីពីន លោក Arsenio Balisacan ក៏បានអះអាងដែរថា ទីផ្សារការងារដ៏រឹងមាំបានបង្ហាញពីការងើបឡើងវិញជាលំដាប់ នៃសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner