ប្រមុខការទូតអង់គ្លេស ៖ ការអំពាវនាវរបស់រុស្ស៊ីឱ្យមានបទឈប់បាញ់ នឹងមិនអាចជួយដល់សន្តិភាពឡើយ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ការអំពាវនាវរបស់វិមានក្រឹមឡាំងឱ្យមានបទឈប់បាញ់រយៈពេល ៣៦ម៉ោងនៅតាមខ្សែបន្ទាត់សមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន នឹងមិនអាចជួយអ្វីសោះ ដើម្បីសម្រេចបានសន្តិភាពនោះឡើយ។

Read. ប្រមុខការទូតអង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា បទឈប់បាញ់រយៈពេល ៣៦ម៉ោងរបស់រុស្ស៊ីនឹងមិនអាចជួយអ្វីសោះ ដើម្បីជំរុញអនាគតនៃសន្តិភាពនោះឡើយ។ លោកថា រុស្ស៊ីត្រូវតែដកកងកម្លាំងរបស់ខ្លួនជាអចិន្ត្រៃយ៍, បោះបង់ការគ្រប់គ្រងដោយខុសច្បាប់លើទឹកដីអ៊ុយក្រែន និងបញ្ចប់ការវាយប្រហារដ៏ព្រៃផ្សៃលើជនស៊ីវិលស្លូតត្រង់។

មេដឹកនាំផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ អនុវត្តបទឈប់បាញ់បណ្តោះអាសន្ននៅតាមខ្សែបន្ទាត់សមរភូមិជួរមុខទាំងមូលក្នុងប្រទេសអ៊ុយក្រែន ចាប់ពីពេលថ្ងៃត្រង់ថ្ងៃទី៦ ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់វិមានក្រឹមឡាំង។

ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែន និងពិភពលោកដូចគ្នា បានច្រានចោលការប្រកាសបទឈប់បាញ់របស់លោក ពូទីន ដោយលើកហេតុផលថា រុស្ស៊ីបានបើកការវាយប្រហារយ៉ាងទូលំទូលាយប្រឆាំងនឹងអ៊ុយក្រែននៅថ្ងៃបុណ្យណូអែល ក៏ដូចជាបុណ្យចូលឆ្នាំថ្មី៕ ប្រភព៖ Kyiv Independent ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner