រដ្ឋាភិបាលព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌានឹងកើនឡើងយឺតត្រឹម ៧ភាគរយ

រដ្ឋាភិបាលឥណ្ឌារំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងថយចុះក្នុងឆ្នាំហិរញ្ញវត្ថុដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ដោយសារផលប៉ះពាល់ពាក់ព័ន្ធជំងឺរាតត្បាត និងតម្រូវការកើនឡើងសម្រាប់កម្រិតទំនិញដែលនឹងឈានទៅដល់ឆ្នាំ ២០២៣នេះ។

Read. ក្រសួងស្ថិតិឥណ្ឌាបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌា ទំនងជានឹងកើនឡើង ៧ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន បើធៀបនឹង ៨.៧ភាគរយកាលពីឆ្នាំមុន។

តួលេខនេះធ្វើឱ្យកំណើនផលិតកម្មមានត្រឹមតែ ១.៦ភាគរយប៉ុណ្ណោះ។ ការព្យាករជារួមបឋម គឺទាបជាងការព្យាករពីមុនរបស់រដ្ឋាភិបាលឥណ្ឌា ពី ៨ភាគរយទៅ ៨.៥ភាគរយ ប៉ុន្តែលើសពី ៦.៨ភាគរយរបស់ធនាគារកណ្តាល។

សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានស្ទុះងើបឡើងវិញ បន្ទាប់ពីការរឹតបន្តឹងទប់ស្កាត់ជំងឺ COVID-19 ត្រូវបានបន្ធូរបន្ថយនៅពាក់កណ្តាលឆ្នាំ ២០២២ ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យមានសម្ពាធអតិផរណា ដែលជំរុញឱ្យធនាគារកណ្តាលឥណ្ឌាផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុដែលធូររលុងបំផុត ដែលខ្លួនបានអនុម័តក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត។

ទន្ទឹមគ្នា ធនាគារកណ្តាលឥណ្ឌាបានបង្កើនអត្រាការប្រាក់សំខាន់ៗចំនួន ២២៥ពិន្ទុ ចាប់តាំងពីខែឧសភា ដល់ ៦.២៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំ ហើយការដំឡើងកម្រិតមធ្យមមួយផ្សេងទៀតត្រូវបានរំពឹងទុកនៅដើមឆ្នាំ២០២៣នេះ៕ ប្រភព៖ ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner