ក្រុមហ៊ុន Tesla កាត់បន្ថយតម្លៃជាលើកទីពីរនៅក្នុងប្រទេសចិន ខណៈដែលតម្រូវការធ្លាក់ចុះ

ក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃនៅក្នុងប្រទេសចិនជាលើកទីពីរ ក្នុងរយៈពេលតិចជាង ៣ខែ ដែលជំរុញឱ្យមានការព្យាករណ៍នៃសង្គ្រាមតម្លៃកាន់តែទូលំទូលាយ ខណៈដែលតម្រូវការធ្លាក់ចុះក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។

Read. ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ ក៏បានកាត់បន្ថយតម្លៃលើរថយន្តអគ្គិសនី Model Y និង Model 3 ដែលលក់ដាច់បំផុតរបស់ខ្លួននៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ។

ការកាត់បន្ថយចុងក្រោយបំផុតក្នុងប្រទេសចិន រួមនឹងការលើកទឹកចិត្តថ្មីមួយទៀតក្នុងខែតុលាសម្រាប់អ្នកទិញចិនមានន័យថា ការកាត់បន្ថយតម្លៃរបស់ក្រុមហ៊ុន Tesla ពី ១៣ ទៅ ២៤ភាគរយចាប់ពីខែកញ្ញា ក្នុងទីផ្សារធំទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។ Tesla បានទម្លាក់តម្លៃសម្រាប់រថយន្ត Model 3 និង Model Y ទាំងអស់របស់ខ្លួននៅក្នុងប្រទេសចិន ចន្លោះពី ៦ភាគរយទៅ ១៣.៥ភាគរយ។ នេះបើយោងតាមការគណនារបស់កាសែតរ៉យទ័រ ដោយផ្អែកលើតម្លៃគេហទំព័រ។

ទន្ទឹមគ្នា លោកស្រី Grace Tao អនុប្រធានក្រុមហ៊ុន Tesla ទទួលបន្ទុកផ្នែកទំនាក់ទំនងខាងក្រៅនៅក្នុងប្រទេសចិនបានបញ្ជាក់នៅលើបណ្តេញសង្គម Weibo ថា ការបញ្ចុះតម្លៃនៅក្នុងប្រទេសចិនបានឆ្លុះបញ្ចាំងពីការច្នៃប្រឌិតផ្នែកវិស្វកម្ម ហើយបានឆ្លើយតបនឹងការអំពាវនាវរបស់ទីក្រុងប៉េកាំង ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការប្រើប្រាស់។ ការដឹកជញ្ជូនរថយន្តដែលផលិតនៅប្រទេសចិនរបស់ក្រុមហ៊ុន Tesla បានឈានដល់ចំនួនទាបបំផុតក្នុងរយៈពេល ៥ខែនៅក្នុងខែធ្នូឆ្នាំមុន៕ ប្រភព៖ ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner