ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ៖ ជ័យជំនះ៧មករា នាំឲ្យប្រជាជនកម្ពុជារស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលសុខសន្តិភាពក្រោមដាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តបាត់ដំបង ៖ ក្នុងឱកាសអបអរសាទរថ្ងៃជ័យជម្នះ៧មករា ខួបលើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ប្រារព្ធនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ឯកឧត្តម គៀត ច័ន្ទថារិទ្ធ សមាជិកគណ:កម្មាធិការកណ្ដាល និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្នឹង បានគូសបញ្ជាក់ថា ជ័យជំនះ៧មករា នាំឲ្យប្រជាជនកម្ពុជារស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលសុខសន្តិភាពក្រោមដាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម បន្តថា អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ ។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បន្ថែមថា កាលពី ៤៤មុន ប្រជាពលរដ្ឋខ្មែរត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner