យន្តហោះផ្ទុកមនុស្សជិត១៥០នាក់ ចុះចតជាបន្ទាន់ក្នុងប្រទេសជប៉ុន ដោយសារការគម្រាមបំផ្ទុះគ្រាប់បែក
MC. តូក្យូ៖ ក្រុមមន្ត្រីបាននិយាយថា ជើងហោះហើរ នៃក្រុមហ៊ុន ជេត ស្តា (Jetstar) បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ ឈូប៊ូ សិនត្រែរ (Chubu Centrair) ស្ថិតនៅតំបន់កណ្តាល នៃប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ដោយសារតែការគម្រាមកំហែងបំផ្ទុះគ្រាប់បែក។
Read. ផ្លូវរត់នៅអាកាសយានដ្ឋានត្រូវបានបិទ បន្ទាប់ពីជើងហោះហើរជួបបញ្ហា ចេញពីអាកាសយានដ្ឋាន ណារីតា (Narita) ក្បែរទីក្រុងតូក្យូ ឆ្ពោះទៅកាន់ទីក្រុង ហ្វូគូកា (Fukuoka) ភាគខាងត្បូងប្រទេសជប៉ុន បានចុះចតនៅម៉ោង ៧.៤១ ព្រឹក ប៉ុន្តែ អាកាសយានដ្ឋាននេះ បានដំណើរការឡើងវិញ នៅម៉ោង ១២.១៥រសៀល ថ្ងៃទី៧ ខែមករា បន្ទាប់ពីសុវត្ថិភាព ត្រូវបានបញ្ជាក់ ព្រោះពុំរកឃើញឧបករណ៍បំផ្ទុះ។
អ្នក នាំ ពាក្យ បាន និយាយ ថា មាន អ្នក ដំណើរ ១៣៦ នាក់ និនិង៦នាក់ទៀតជាអ្នកបម្រើការនៅ លើ យន្តហោះ។ មន្ត្រីប៉ូលិសនៅអាកាសយានដ្ឋាន ឈូប៊ូ (Chubu) បាននិយាយថា មនុស្សប្រាំនាក់បានរងរបួសស្រាល ខណៈកំពុងជម្លៀសខ្លួនចេញពីយន្តហោះ តាមច្រកបន្ទាន់។
មន្ត្រី ដដែល បាន និយាយ ថា មិន មាន ជាតិ ផ្ទុះ ឬ វត្ថុ សង្ស័យ ផ្សេង ទៀត ត្រូវ បាន រក ឃើញ ក្នុង ការ ឆែកឆេរ កាប៊ីន និង អីវ៉ាន់ នោះ ទេ។
ក្រុមហ៊ុន ជេត ស្តា អ៊ែរវ៉េ (Jetstar Airways) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរនេះត្រូវបានបង្វែរទៅកាន់អាកាសយានដ្ឋាន ឈូប៊ូ (Chubu) ក្នុងតំបន់ឧស្សាហកម្មកណ្តាលនៃខេត្ត អៃឈី (Aichi) របស់ប្រទេសជប៉ុន បន្ទាប់ពីឧប្បត្តិហេតុសន្តិសុខដែលអាចកើតមាននោះ៕ ប្រភពពី Reuters , ប្រែលសម្រួលដោយ៖ សារ៉ាត