មេនគរបាលជាតិហ្វីលីពីន ស្នើ សុំលាលែង ពីតំណែង ដើម្បីប្រឆាំងនឹងអំពើពុករលួយគ្រឿងញៀន
ម៉ានីល៖ មន្ត្រីប៉ូលិសជាន់ខ្ពស់នៅក្នុងប្រទេសហ្វីលីពីននិយាយថា រូបលោកបានស្នើសុំលាលែងពីតំណែង ដើម្បីកម្ចាត់កម្លាំងនៃទំនាក់ទំនងទៅនឹងក្រុមជួញដូរគ្រឿងញៀន។
លោក ឧត្តមសេនីយ៍ រ៉តដូលហ្វូ អាស៊ូរីន ជេ អរ (Rodolfo Azurin Jr. ) មេនគរបាលជាតិ ហ្វីលីពីនបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានដាក់លិខិតលាលែងពីតំណែងទៅកាន់ប្រធានាធិបតីរួចហើយ។
លោកបាននិយាយថា “ខ្ញុំយកនេះជាឱកាសដ៏កម្រមួយ ដើម្បីសម្អាតជួររបស់យើង និងម្តងហើយម្តងទៀត ដើម្បីលុបឈ្មោះមន្ត្រីថ្នាក់ទីបីទាំងអស់ដែលមិនជាប់ពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់”។
កាល ពី ដើម សប្តាហ៍ នេះ រដ្ឋលេខាធិការ មហាផ្ទៃ បាន អំពាវនាវ ឲ្យ មន្ត្រី ទាំង អស់ ក្នុង ថ្នាក់ កំពូល ដាក់ លិខិត លាលែង ពី តំណែង។
លោក រដ្ឋលេខាធិការ បេនចាមីន អេបាឡូស (Benjamin Abalos) និយាយថា គណៈកម្មាធិការពិសេសមួយនឹងវាយតម្លៃ ហើយអ្នកដែលត្រូវបានជម្រះនឹងត្រូវបដិសេធការលាលែងពីតំណែង។ លោកថា លិខិតលាលែងពីតំណែងរបស់មេប៉ូលីសត្រូវបានគេមើលឃើញថា ជាការជំរុញលើកទឹកចិត្តអ្នកដទៃឱ្យធ្វើតាមការដឹកនាំរបស់លោក។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជេ អរ (Ferdinand Marcos Jr.) និយាយថា មន្ត្រីដែលបានរកឃើញថាមានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់នឹងត្រូវដាក់គុក។ ប៉ុន្តែ លោក Marcos ក៏និយាយដែរថា លោកកំពុងប្រើវិធីសាស្រ្តខុសគ្នាខ្លាំងចំពោះគ្រឿងញៀន ធៀបនឹងអ្នកកាន់តំណែងមុន។
គេដឹងថា ការ បង្រ្កាប របស់ លោកអតីតប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte ) បាន ធ្វើ ឲ្យ មនុស្ស ជាង ៦ ពាន់ នាក់ ស្លាប់៕ ប្រភពពី NHK ប្រែសម្រួលដោយ៖ សារ៉ាត