ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ស្នើឱ្យប្រជាពលរដ្ឋជួយសន្សំ សំចៃ ទឹក ក្នុង រយៈពេលបីថ្ងៃ ខណៈដែលបាក់ទំនប់ទី២ ដើម្បីផ្គត់ផ្គង់ទឹក ស្អាត

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បាន ស្នើ សុំឱ្យប្រជាពលរដ្ឋជួយសន្សំសំចៃទឹកក្នុងរយៈពេលបីថ្ងៃ ខណៈ ដែល បាក់ទំនប់ទី២របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ក្បាល ឆាយ ដែលធ្វើឱ្យខកខាននូវការផ្គត់ផ្គង់ទឹកប្រហែលពាក់កណ្ដាល នៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃស្រុកព្រៃនប់ និងស្រុក ស្ទឹងហាវ ។
ឯកឧត្តម គួច ចំរើន បានលើកឡើងថា បញ្ហាទឹកស្អាតសម្រាប់ផ្គត់ ផ្គង់ ដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងព្រះសីហនុ ជាពិសេសប្រជា ពលរដ្ឋ ដែលរស់នៅតំបន់ខ្ពស់ៗ អាចនឹងមានការខ្វះខាតទឹក សម្រាប់ ប្រើប្រាស់។ ចំណែកអ្នកដែលនៅតំបន់ទំនាប ក៏មាន
សម្ពា ធ ធ្លាក់ចុះដែរ។

ឯកឧត្តមបានថ្លែងដូចនេះ ដោយសារតែមានបញ្ហាពីការ បាក់ ទំនប់ទី២របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ក្បាលឆាយ កាលពីយប់ថ្ងៃទី៧ ខែមករា ដែលបណ្ដាលឱ្យខូចខាត និង បាក់ទាំងម៉ាស៊ីនបូមទឹក ដើម្បីនាំទឹកទៅកាន់ស្ថានីយ ចម្រោះ ទឹកស្អាត៣ យកទៅចែកចាយដល់ប្រជាពលរដ្ឋ ប្រើប្រាស់ ផងដែរ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ៖ «ស្ថានីយចម្រោះ ទឹកស្អាត នៅទំនប់ទី២ អាចផ្គត់ផ្គង់ទឹកស្អាតបាន៣លានម៉ែត្រគូប ប៉ុន្តែ ដោយសារការបាក់ទំនប់ទី៣នេះ ក៏បានធ្វើឱ្យគាំងម៉ាស៊ីនមួយ គ្រឿងក្នុងចំណោមពីរគ្រឿង មិនអាចដំណើរការទៅបាន ដោយ សារ តែកន្លែងទំនប់ទី២បានបាក់ ហើយក៏បាក់ទាំងម៉ាស៊ីន បូមទឹកនៅទីនោះ ដែលសម្រាប់ផ្គត់ផ្គង់ឱ្យទៅស្ថានីយទី៣»។ ដូច្នេះទើបធ្វើឱ្យស្ថានីយចម្រោះទឹកទី៣ គាំងលែងដំណើរការ តែម្ដង ដែលពីមុននេះស្ថានីយទាំងពីរនេះ គឺដំណើរការទាំង ពី រសម្រាប់ប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា តាមធម្មតា មានម៉ាស៊ីនពីរ ដែលត្រូវដំណើរការរៀងរាល់ថ្ងៃ តែដោយសារមានបញ្ហា បាក់ ទំនប់នេះទៅ ក៏សល់តែម៉ាស៊ីនមួយគ្រឿងប៉ុណ្ណោះ ដែល កំពុងដំណើរការចម្រោះទឹកកខ្វក់នោះ ទោះបីជាការផ្គត់ ផ្គង់ ទឹកមិនគ្រប់គ្រាន់ ប៉ុន្តែក៏មិនអត់ទឹកប្រើប្រាស់សោះដែរ។
ចំពោះបញ្ហានេះឯកឧត្តមបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត ជូន ប្រជាពល រដ្ឋនៅក្រុងព្រះសីហនុទាំងមូលនឹងមានការរអាក់ រអួលប្រមាណ៥០ភាគរយ ដូចជា ខកខាននូវការផ្គត់ផ្គង់ទឹក នៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដែលបណ្ដាលមកពីផលប៉ះពាល់ម៉ាស៊ីនបូមទឹក។

អភិបាលខេត្តក៏បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងខេត្ត ខណៈអាជ្ញាធរ និងក្រុមហ៊ុនក៏កំពុងរកវិធីជួសជុលដើម្បីដំណើរ ការឡើងវិញឱ្យបានឆាប់ ហើយលោកក៏បានពិគ្រោះជាមួយ ក្រុមការងារ និងបានដាក់ចេញផែនការបួនទិសក្នុងពេលតែមួយ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទៅ៨ខែមករា នៅពេលដែលអាកាស ធាតុអំណោយផល ហើយអាចមើលឃើញគោលដៅនោះ ក្រុម ការងារជំនាញនឹងធ្វើសកម្មភាពភ្លាមៗ។

ក្រុមការងារទាំងបួនត្រូវបានបែងចែកតាមភារកិច្ចផ្សេងៗគ្នា ដែល ក្រុមការងារទី១ត្រូវជួសជុលក្បាលបូមដែលរងការខូចខាតពីការបាក់ទំនប់នេះឱ្យបានលឿនឆាប់តាមដែលអាចធ្វើទៅបាន។ក្រុមជំនាញការអគ្គិសនីដែលជាក្រុមការងារទី២ នឹងត្រូវ ដោះ ស្រាយ បញ្ហាខូចខាតអគ្គិសនីដែលខូចខាត បាក់រលំ ក្នុង ពេល បាក់ទំនប់នោះ ដើម្បីត្រៀមបើកដំណើរការបូមទឹកយក ទៅ ចម្រោះផលិតជាទឹកស្អាតឡើងវិញនៅពេលក្រុមការងារទី១ ជួសជុលទំបន់រួចរាល់ ហើយនៅពេលផលិតបានទឹកស្អាតហើយ នឹងចាប់ផ្ដើមការផ្គត់ផ្គង់ទៅឲ្យប្រជាពលរដ្ឋក្នុងទីក្រុងឡើងវិញ។
ចំណែកក្រុមការងារទី៣ គឺក្រុមជួសជុលទប់ទំនប់ឡើងវិញ មាន ទាំងក្រុមជាង ក្រុមបញ្ជាគ្រឿងចក្ររបស់ក្រុមហ៊ុនមាន ស្រាប់ ចំនួនបី គ្រឿង ដែលជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត រូបនេះ ក៏បានណែនាំទៅមន្ទីរសាធារណការ និងដឹកជញ្ជូននាំ យកគ្រឿងចក្រមកបីគ្រឿងបន្ថែមទៀត និងរថយន្តដឹកដីបី គ្រឿងទៀត សម្រាប់ជួយគាំទ្រកិច្ចការនេះឱ្យបានលឿនឆាប់។
សម្រាប់ក្រុមការងារទី៤ ជាក្រុមតបណ្ដាញទុយោដើម្បីបូម ទឹកចេញពីស្ថានីយទី១ យកទៅចម្រោះនៅស្ថានីយទី២ និង បន្តចម្រោះសម្អាតនៅស្ថានីយទី៣ដូចគ្នា។

ក្នុងឱកាសនេះដែរឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋសូមកុំមានការព្រួយបារម្ភរឿងខេត្តព្រះសីហនុគ្មានទឹកប្រើប្រាស់ ទោះបីបាក់ទំបន់ទី២នេះក៏ដោយ តែនៅសល់អាងទឹកទី១ អាងទឹកទី៣ និងអាងទឹកទី៤ ដែលមានទឹកយ៉ាងច្រើនសម្រាប់ផ្គត់ ផ្គង់ជូនប្រជាពលរដ្ឋនាពេលខាងមុខ គ្រាន់តែមានការលំបាក ខ្លះ នៅថ្ងៃនេះ ថ្ងៃស្អែក ឬអាចដល់ថ្ងៃខាងស្អែក ពោលគឺក្នុងរង្វង់ រយៈ ពេលបីថ្ងៃ។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ៖ «យើងផ្អាកម៉ាស៊ីនមួយ យើង នៅសល់ម៉ាស៊ីនមួយទៀតដែលដំណើរការ។ អ៊ីចឹងមានន័យថា លទ្ធភាពផ្គត់ផ្គង់ទឹកស្អាតរបស់យើងបានតែ៥០ភាគរយ ដូច ពេល ធម្មតាប៉ុណ្ណោះ ហើយចាប់ពីយប់នេះ អាចក្នុងរង្វង់បីថ្ងៃ សូមជួយ សន្សំសំចៃទឹក ប្រសិនបើគ្មានការចាំបាច់ទេ សុំបន្ថយក្នុងប្រើ ប្រាស់ ទឹក ដើម្បីចែករំលែកទៅបងប្អូនយើងដែលគាត់មានសេចក្ដី ត្រូវ ការក្នុងការប្រើប្រាស់ ដូចជា ស្រោចដំណាំ ស្រោចស្មៅអី សូម ធ្វើការផ្អាកបណ្ដោះអាសន្នសិន»។

អភិបាលខេត្តរូបនេះបានបន្ថែមថា នៅពេលណាដែលអាជ្ញាធរ និងក្រុមហ៊ុនបានរៀបចំដំណើរការ និងជួសជុលរួចហើយ នឹង ធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការដែលមានទឹក ប្រើ ប្រាស់គ្រប់គ្រាន់ឡើងវិញផងដែរ។
អាជ្ញាធរខេត្ត មិនទាន់អាចបញ្ជាក់ពីមូលហេតុដែលដែលបង្ក ឱ្យបាក់ទំនប់ទឹកនេះនៅឡើយទេ។

សូមបញ្ជាក់ថា យោងតាមរដ្ឋាករទឹកខេត្តព្រះសីហនុ ក្រុមហ៊ុន ផ្គត់ផ្គង់ទឹកស្អាតនេះ គឺក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ និងមួយផ្នែក នៅ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី៧៤ ០០០ទៅ៨០ ០០០ម៉ែត្រគូប។ការផលិតទឹកស្អាតនេះ គឺស្ថិតនៅសង្កាត់ក្បាល ឆាយ សង្កាត់១ ក្រុងព្រះសីហនុ៕ ជា សុខនី

ads banner