ជនជាតិចិនរាប់ពាន់នាក់ធ្វើមាតុភូមិនិវត្តន៍ពីវៀតណាម នៅថ្ងៃបើក ព្រំដែនជាលើកដំបូង

ហាណូយ៖សារព័ត៌មានវៀតណាមបានផ្សាយថា ជនជាតិចិន ដែលរស់នៅក្នុងប្រទេសវៀតណាមរាប់ពាន់នាក់បានសម្រុកធ្វើដំណើរឆ្លងព្រំដែនទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីពួក គេខានទៅផ្ទះវិញបីឆ្នាំ ដោយសារព្រំដែនបិទព្រោះតែកូវីដ១៩។
សារព័ត៌មានវៀតណាមបានរាយការណ៍ពី ច្រកទ្វារព្រំដែន អន្តរជាតិ Mong Cai តភ្ជាប់ប្រទេសវៀតណាមភាគ ខាងជើងនិងចិន ដែលបានបើកដំណើរការឡើងវិញនៅ ព្រឹក ថ្ងៃអាទិត្យទី០៨ខែមករាឆ្នាំ២០២៣។

ប្រភពដដែលបង្ហាញថា ពលរដ្ឋចិនរាប់ពាន់នាក់ក្នុងប្រទេសវៀត ណាមបានប្រមូលផ្តុំគ្នានៅច្រកព្រំដែនក្នុងខេត្តQuang Ninh ដើម្បីឆ្លងចូលប្រទេសកំណើតរបស់ពួកគេ ដោយនៅរយៈពេលពីរ ម៉ោងដំបូងមានមនុស្ស ជាង១ ០០០ បានឆ្លងចូលប្រទេសចិន។
អាជ្ញាធរចិនតម្រូវឱ្យអ្នកទាំងអស់ដែលបានឆ្លងកាត់ការធ្វើតេស្ត អវិជ្ជមានកូវីដ១៩ក្នុងរយៈពេល៤៨ម៉ោងជាមុនសិនមុនឆ្លងចូលប្រទេសវិញ។នៅក្នុងដំណាក់កាលដំបូងនៃការបើកឡើងវិញនេះ ប្រទេសចិនគ្រាន់តែអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនឆ្លងកាត់ព្រំដែនរបស់ខ្លួន។ខណៈជនជាតិវៀតណាម និងជនជាតិផ្សេងៗទៀតនឹង ត្រូវរង់ចាំចំណាត់ការពេលក្រោយ។

អាជ្ញាធរចិនបានស្នើឱ្យសមភាគីវៀតណាមផ្ទៀងផ្ទាត់លទ្ធផលតេស្ត Covid-19 របស់អ្នកចូលទាំងអស់។ នៅច្រកព្រំដែនផ្សេង ទៀតដូចជា Bac Luan ២ស្ពានបណ្តែតទឹក និងស្ថានីយ៍ពាណិជ្ជ កម្ម Dongxing ប្រទេសចិនបានបន្ធូរបន្ថយវិធានការ Covid-19 របស់ខ្លួនដូចតំបន់ផ្សេងដែរ។

ប្រទេសចិនក៏លែងតម្រូវឱ្យយានជំនិះដែលចូលប្រទេសខ្លួន ត្រូវ បាញ់ថ្នាំសម្លាប់មេរោគនៅសងខាងព្រំដែនទៀតហើយ ចំពោះ អ្នកបើកបរក៏មិនតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩(CPR)ទៀតដែរ។អាជ្ញាធរគយវៀតណាម បានបញ្ជាឱ្យបុគ្គលិកអន្តោប្រវេសន៍ រៀបចំខ្លួនសម្រាប់បំពេញការងារផ្សេងឱ្យអ្នកដំណើរប្រមាណពី៥ ០០០ ទៅ ១៥ ០០០នាក់ជារៀងរាល់ថ្ងៃនៅពេលដែលព្រំដែន ចិនវៀតណាមបើកដំណើរការឱ្យអ្នកដំណើរឆ្លងកាត់ជាថ្មីនេះ៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner