ឆក់ទូរស័ព្ទដៃពីជនជាតិចិនបានសម្រេច មិនបានមួយម៉ោងផង ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកក្របួចជាប់
ភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នាបីនាក់ជិះម៉ូតូ២គ្រឿង បានធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃ ពីជនជាតិចិនពីរនាក់ដែលកំពុងធ្វេីដំណេីរ តាមម៉ូតូកង់បីឥណ្ឌាបានសម្រេច រួចជិះរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២និង២០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ អុឹង សុភ័គ អធិការរង នៃអធិការខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយពីបានទទួលដំណឹងថា មានករណី ជនសង្ស័យ ១ក្រុម បានធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone 12 ពីជនជាតិចិនពីនាក់ដែលកំពុងតែធ្វេីដំណេីរតាមម៉ូតូកង់បីឥណ្ឌា បានសម្រេចរួចជិះរត់គេចខ្លួនទៅបាត់ស្រមោល ។ ភ្លាមៗនោះលោកបាន ចុះដឹកនាំកម្លាំងផ្ទាល់ ឆែកមេីលតាមកាំមេរ៉ា សុវត្ថិភាព ល្បាតពួនស្ទាក់ និងបានកំណត់មុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ បន្តបន្ទាប់រហូតបានបីនាក់ ក្នុងនោះម្នាក់ជាអ្នក ធ្វេីសកម្មភាពឆក់ និង ពីរអ្នកទៀតជាអ្នកបិទគូទ រួចបាននាំខ្លួនទៅអធិការនគរបាលខណ្ឌទួលគោក ដេីម្បីសួរនាំ និង កសាងសុំណំរឿង ចាត់ការតាមនិតិវិធីបន្ត ។
គួរបញ្ជាក់ផងដែរថា៖ ការបេីកប្រតិបត្តិការណ៍ខាងលេីនេះ គឺប្រេីរយៈពេលមិនដល់មួយម៉ោងផង កម្លាំងសមត្ថកិច្ច ក៏បានបំបែកសំបុកក្រុមចោរឆក់ យ៉ាងសកម្ម បានជាបន្តបន្ទាប់នៅម្ដុំផ្លូវរទេះភ្លេីង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជាធានីភ្នំពេញ ។
លោកអធិការរង បានបន្តទៀតថា៖ លោកនិងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពនៅការ អនុវត្ត ភូមិ ឃុំ មានសុវត្ថិភាព គ្មានចោរលួច ចោរឆក់ ចោរប្លន់ នៅក្នុងមូលដ្ឋានទៀតទេ មានប៉ុន្មាន គឺបង្រ្កាបប៉ុណ្ណឹង ៕ ដោយ ៖ ជីម ភារ៉ា