សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើសិទ្ធិក្នុងច្បាប់ស្តីពី បក្ស នយោបាយ ប្រឆាំងតបតទៅ គគណបក្សផ្សេងដែលបង្កាច់បង្ខូត មកលើគណបក្សប្រជាជនកម្ពុជា

កំពង់ចាម៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ា ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលខ្លួនចាញ់ឆ្នោតម្តងៗ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិននៅតែចោទប្រកាន់វាយប្រហារគណបក្សប្រជាជនកម្ពុជា នៅក្នុងការឃោសនារបស់ខ្លួននោះ គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកការចោទប្រកាន់នានាបានទេ គឺត្រូវតែប្តឹងទៅតាមច្បាប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងប្រើសិទ្ធិផ្ទាល់ខ្លួន ក្នុងច្បាប់ស្តីពី គណបក្ស នយោបាយ ប្រឆាំងតបតទៅ គណបក្សផ្សេងទៀត ដែលបាន វាយប្រហារ បង្កាច់បង្ខូត មកលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានមូលដ្ឋានច្បាស់លាស់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រៀមឯកសារនិងភ័ស្តុតាងដើម្បីប្តឹងតាមច្បាប់ចំពោះរាល់ការចោទប្រកាន់ និងប្រមាថមើលងាយមកលើគណបក្សប្រជាជនកម្ពុជា៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner