ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៩ មករា ២០២៣
ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ សម្តេច និងឯកអគ្គរដ្ឋទូតចិន បានអញ្ជើញរួមគ្នាបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាន ចំនួន៤គម្រោងរួមមាន៖ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១ និង៣៣, ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម
គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ
គោលនយោបាយទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ដែលសម្រេចដាក់ចេញជិត ៤០ឆ្នាំមកហើយនោះ គឺពិតជាត្រឹមត្រូវ ហើយនឹងបន្តត្រឹមត្រូវក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត
បន្តអំពាវនាវប្រជាពលរដ្ឋឱ្យទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩
រាជរដ្ឋាភិបាលបានដាក់ទុនយ៉ាងគំហុកជាមួយអង្គការនានា ដើម្បីបោសសំអាតមីននៅឆ្នាំ២០២៥
សន្តិភាព និងការអភិវឌ្ឍ ជាចំណងចងភ្ជាប់គ្នាទៅវិញទៅមក ហើយត្រូវដើរទន្ទឹមគ្នា។ ត្រូវយកការអភិវឌ្ឍ ដើម្បីពង្រឹងសន្តិភាព ហើយយកសន្តិភាព ជំរុញការអភិវឌ្ឍ
យុទ្ធសាស្ត្រត្រីកោណដែលសម្តេចដាក់ចេញនៅឆ្នាំ១៩៩៨ គឺរក្សាសន្តិភាព ជំរុញសមាហរណកម្មទៅកាន់ឆាកអន្តរជាតិ និងការអភិវឌ្ឍ
ឆ្នាំ២០២២ គឺជាភាពជោគជ័យនយោបាយការបរទេសរបស់កម្ពុជា ប្រកបដោយភាពរស់រវើក ខណៈពិភពលោកជួបវិបត្តិដ៏ស្មុគស្មាញ
កម្ពុជាពិចារណាធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ។