ទូទាំងប្រទេស ជនពាក់ព័ន្ធ ៣៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី០៨ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៤ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៨ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុង ចំណោម ជនសង្ស័យ ទាំង ៣៤ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១៦ នាក់ ( ស្រី ៣ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៣ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ៧ ករណី ឃាត់ ១៥ នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។

សកម្មភាពខាងលើនេះ បានធ្វើនៅរាជធានី ភ្នំពេញ, កណ្តាល, កំពង់ស្ពឺ, បន្ទាយ មាន ជ័យ, បាត់ដំបង, កំពង់ចាម, ពោធិ៍សាត់, សៀមរាប , ត្បូងឃ្មុំ, ស្វាយ រៀង, ក្នុងនោះ មាន ១១អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ១០ អង្គភាព និងកងរាជអាវុធហត្ថ ៣អង្គភាព៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner