គ្រឿងញៀន ៩៨គីឡូក្រាម ត្រូវបានរត់ពន្ធពីប្រទេសអាល្លឺម៉ង់ ទៅកាន់ប្រទេសវៀតណាម

ហាណូយ៖ ប៉ូលិសក្រុងហាណូយបានរកឃើញថ្នាំញៀន ៩៨គីឡូក្រាមលាក់ក្នុងប្រអប់ដឹកជញ្ជូនពីប្រទេសអាល្លឺម៉ង់ទៅវៀតណាម នេះបើតាមប៉ូលិសហាណូយនិយាយ នាពេលថ្មីៗនេះ។

នគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យបីនាក់ត្រូវបានចាប់ខ្លួន រហូតមកដល់ពេលនេះ ហើយត្រូវបានប្រគល់ទៅឱ្យប៉ូលីសនៅទីក្រុងហូជីមិញ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម នេះបើយោងតាមរបាយការណ៍របស់កាសែត ទួយ តេ (Tuoi Tre) ។

ផ្អែកតាមប្រភពដែលបានបញ្ជាក់ កាលពីថ្ងៃសុក្រនោះ ក្រុមមន្ត្រីគយបានរកឃើញប្រអប់ចំនួន៨ ដែលមានទម្ងន់ជាង២០៥គីឡូក្រាម នៅអាកាសយានដ្ឋាន ណូយ បេ (Noi Bai) ទីក្រុងហាណូយ ហើយសង្ស័យថា ពួកគេអាចមានផ្ទុកសារធាតុញៀន។
ប្រអប់ដែលត្រូវបានដឹកជញ្ជូនពីប្រទេសអាឡឺម៉ង់ មានផ្ទុកនូវសារធាតុញៀនចំនួន ៩៨ គីឡូក្រាម ជាច្រើនប្រភេទ រួមទាំង អឹមឌី ម៉ា (MD MA) និង កេតាមីន (ketamine) ។

វៀតណាមត្រូវបានគេដឹងថា ជាប្រទេសមានច្បាប់តឹងរ៉ឹងបំផុតមួយ ក្នុងពិភពលោក។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីន លើសពី ៦០០ក្រាម ឬជាង ២.៥ គីឡូក្រាមត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត។

ការផលិត ឬលក់ ហេរ៉ូអ៊ីន ១០០ ក្រាម ឬ ៣០០ក្រាមនៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀត ក៏ត្រូវផ្តន្ទាទោសប្រហារជីវិតផងដែរ៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner