បទប្បញ្ញត្តិថ្មី របស់ប្រទេសថៃ រារាំងអ្នកទេសចរបរទេស
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រធានសមាគមទេសចរណ៍ប្រចាំកោះភូកេត ប្រទេសថៃ បាននិយាយថា បទប្បញ្ញត្តិថ្មីរបស់រាជរដ្ឋាភិបាលថៃ សម្រាប់ការមកដល់របស់ជនបរទេស កំពុងជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មទេសចរណ៍។
លោក ផូកមីត រ៉ាក់តេនកាម (Phukmit Raktaengam) ប្រធានសមាគមទេសចរណ៍កោះភូកេត បាននិយាយ កាលពីថ្ងៃអាទិត្យថា សេចក្តីជូនដំណឹងចុងក្រោយបំផុត មាន៧ ចំណុច ដែលប្រកាសដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានធ្វើឱ្យអ្នកទេសចរជាច្រើននាក់ លុបចោលការធ្វើដំណើររបស់ពួកគេ។
បទប្បញ្ញត្តិ CAAT តម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យមើលថា តើអ្នកដំណើរទាំងអស់មានវ៉ាក់សាំង Covid-19 យ៉ាងតិចពីរដែរឬទេ មុនពេលអនុញ្ញាតឱ្យពួកគេឡើងយន្តហោះទៅកាន់ប្រទេសថៃ៕ ប្រភពពី The Nation, ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ