អតិផរណា នៅក្នុងប្រទេសឡាវ កើនឡើងដល់ ៣៩,៣ភាគរយ ក្នុងខែធ្នូ ឆ្នាំ២០២២

វៀងច័ន្ទ៖ អតិផរណានៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ៣៩.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែធ្នូ ដែលជាអត្រាខ្ពស់បំផុតនៃឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ដែលចេញដោយការិយាល័យស្ថិតិឡាវ។

អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសឡាវ បានកើនឡើងពី ៣៨.៤៦ភាគរយនៅក្នុងខែវិច្ឆិកា ដល់ ៣៩.៣ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២២។ តម្លៃកាន់តែខ្ពស់នៃទំនាក់ទំនង និងការដឹកជញ្ជូន, ទំនិញប្រើប្រាស់ និងការបន្តធ្លាក់ចុះនៃប្រាក់គីបរបស់ឡាវ គឺជាកត្តាចម្បងដែលជំរុញឱ្យមានអតិផរណាខ្ពស់បែបនេះ។

បើតាមរបាយការណ៍ដដែលនេះ ការចំណាយក្នុងប្រភេទទំនាក់ទំនង និងដឹកជញ្ជូនបានកើនឡើង ៥០.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែធ្នូ។ តម្លៃម្ហូបអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើង ៤៥.៩ភាគរយ។ លើសពីនេះ តម្លៃនៃប្រភេទលំនៅដ្ឋានបានកើនឡើង ៣២.១ភាគរយ។

តម្លៃនៃការថែទាំ និងថ្នាំពេទ្យបានកើនឡើងចំនួន ៤២.១ភាគរយ។ ទន្ទឹមនឹងនេះដែរ តម្លៃនៃប្រភេទសណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង ៣២.២ភាគរយ។ គួរកត់សម្គាល់ អតិផរណានៅក្នុងប្រទេសឡាវបានបន្តកើនឡើងចាប់តាំងពីដើមឆ្នាំ ២០២២។ ការឡើងថ្លៃលើផលិតផលគ្រប់ប្រភេទបានបង្កការលំបាកកាន់តែខ្លាំង សម្រាប់សាធារណជនទូទៅ ជាពិសេសអ្នកដែលមានប្រាក់ឈ្នួលទាប៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner