សម្ដេចតេជោ ហ៊ុន សែន បង្ហើបថា មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ទៅជួបបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី

កំពង់ចាម៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហើបថា មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានទៅជួប ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា កាលពីប៉ុន្មានថ្ងៃមុន ខណៈសម្ដេចតេជោ មិនបានជម្រាបលំអិតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោក ថាច់ សេដ្ឋា បាននិយាយពីរឿងចាប់ខ្លួនសមាជិកបក្សខ្លួនទៅឯកឧត្តម ហ៊ុន ម៉ាណែត ខណៈឯកឧត្តម ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា បើមិនចង់ឱ្យចាប់ខ្លួន លុះត្រាតែសមាជិកបក្សលោក ថាច់ សេដ្ឋា កុំធ្វើខុសច្បាប់ គឺបានហើយ។

ជាមួយគ្នានេះ សម្ដេចតេជោ មិនបានបញ្ជាក់លំអិតថា ភាគីទាំងពីរ បានពិភាក្សាលើរឿងអ្វីខ្លះបន្ថែមនោះទេ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner