សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងលោកថាច់ សេដ្ឋា ជួបឯកឧត្តម ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទម្លាយឱ្យដឹងថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានទៅជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុន។ នៅក្នុងជំនួបនោះ លោក ថាច់ សេដ្ឋា បាននិយាយពីរឿងចាប់ខ្លួនសមាជិកបក្សខ្លួនទៅឯកឧត្តម ហ៊ុន ម៉ាណែត។ឯកឧត្តម ហ៊ុន ម៉ាណែត បាន ឆ្លើយតបវិញថា បើមិនចង់ឱ្យចាប់ខ្លួនលុះត្រាតែសមាជិកបក្ស លោក ថាច់ សេដ្ឋា កុំធ្វើខុសច្បាប់គឺបានហើយ។
ការទម្លាយឱ្យដឹងរឿងនេះក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់ មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា” និយាយឱ្យច្បាស់ទៅ ថាច់ សេដ្ឋា ថ្ងៃមុនទៅជួប ហ៊ុន ម៉ាណែត , ហ៊ុន ម៉ាណែត បានរាយការណ៍ឱ្យខ្ញុំ ។គេបានដឹងហើយថា ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគតបន្ទាប់ពីខ្ញុំ។ ថាច់ សេដ្ឋា បានទៅសុំជួប ។ ថាច់ សេដ្ឋា បានលើកឡើង ម៉ាណែត បានទូន្មាន ថាច់ សេដ្ឋា សូមឱ្យសមាជិក សមាជិកា អ្នក ឯង កុំប្រព្រឹត្តខុសច្បាប់ នេះជាការទូនា្មនពីម៉ាណែត ត្រឡប់ ទៅវិញ បើអ្នកឯងមិនធ្វើខុសច្បាប់តើអ្នកណាគេធ្វើអីអ្នកឯង”។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សុខៗអ្នកឯងទៅជេរគណបក្សប្រជាជន មិនឱ្យ គណបក្សប្រជាជនតបតយ៉ាង ម៉េច? ហិង្សាពាក្យសម្ដីរបស់អ្នកឯងកុំភ្លេចថា អ្នកឯងកំពុងតែញុះញង់៕ ដោយ៖ពលជ័យ