អ៊ុយក្រែនទាត់ចោលការអះអាងរបស់រុស្ស៊ី ដែលថា សម្លាប់ទាហានរបស់ខ្លួនរាប់រយនាក់

ប្រទេសរុស្ស៊ីបានអះអាងថា យោធារបស់ខ្លួនបានធ្វើការវាយប្រហារសងសឹកដ៏សាហាវទៅលើបន្ទាយទាហានអ៊ុយក្រែននៅក្នុងតំបន់ដុនបាស់ ខណៈដែលអ៊ុយក្រែនបានបដិសេធថា មិនមានអ្នកស្លាប់ក្នុងការវាយប្រហារនោះទេ។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា មីស៊ីលរបស់ខ្លួនបានវាយប្រហារលើបន្ទាយបណ្ដោះអាសន្នចំនួនពីរ ដែលមានទាហានអ៊ុយក្រែនចំនួន ១,៣០០នាក់នៅទីក្រុងក្រាម៉ាទ័សស្កិ៍ ក្នុងតំបន់ដូណេត ដោយបានសម្លាប់ទាហានអ៊ុយក្រែនជាង ៦០០នាក់។

ជាការឆ្លើយតបនោះ អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែននៅភាគខាងកើត លោក សឺហ៊ី ឆេរ៉េវ៉ាទី បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងក្រាម៉ាទ័សស្កិ៍ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលតែប៉ុណ្ណោះ ដោយគ្មានផលប៉ះពាល់ណាមួយដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននោះទេ។

ស្របពេលជាមួយគ្នានោះដែរ អភិបាលក្រុងក្រាម៉ាទ័សស្កិ៍ លោក អូឡេកសាន់ដឺ ហុនឆារិនកូ ក៏បាននិយាយដែរថា អគារសិក្សាចំនួនពីរកន្លែង និងផ្ទះល្វែងចំនួន៨ខ្នងបានរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី៕

ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner