អភិបាលខណ្ឌច្បារអំពៅ សំណូមពរដល់ប្រជាពលរដ្ឋ ជួយថែទាំដើមឈើទាំងអស់គ្នា ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់

ភ្នំពេញ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុន្នីរ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយថែទាំដើមឈើទាំងអស់គ្នា ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ ដោយវាមិនមែនតែជាម្លប់មួយមុខប៉ុណ្ណោះទេ ដូចនេះ កុំរកវិធីសម្លាប់ ដើម្បីតែប្រយោជន៍ខ្លួនបន្តិចបន្តួចនោះ។

លោក ចេង មុន្នីរ៉ា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ខណៈរដ្ឋបាលខណ្ឌច្បារអំពៅ រៀបចំពិធីដាំកូនឈើនៅមុខផ្សារថៃហួត តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ។

លោកអភិបាលខណ្ឌ បានថែ្លងក្នុងឱកាសនោះថា រដ្ឋបាលខណ្ឌច្បារអំពៅ បានដាំកូនឈើសាគូរ៉ា អមសងខាងផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត រហូតដល់ព្រំប្រទល់ស្រុកគៀនស្វាយ ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ។

ក្នុងឱកាសនេះ លោក ចេង មុន្នីរ៉ា បានសូមសំណូមពរដល់បងប្អូនទាំងអស់ មេត្តាជួយថែទាំទាំងអស់គ្នាផង ព្រោះដើមឈើមានសារៈសំខាន់ខ្លាំងណាស់ មិនមែនតែជាម្លប់មួយមុខប៉ុណ្ណោះទេ ដូចនេះកុំរកវិធីសម្លាប់ដើមឈើដើម្បីតែប្រយោជន៍ខ្លួនបន្តិចបន្តួចនោះ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner