កម្ពុជា-ឡាវ ផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងលើ ការងារ សកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជា និងឡាវ បានបើកវគ្គហ្វឹកហ្វឺនស្តីពីការផ្លាស់ប្តូរបទ ពិសោធន៍ចំណេះដឹងលើការងារគ្រប់គ្រង់កិច្ចប្រតិបត្តិការ រវាង អង្គភាពស៊ីម៉ាក់ និងអង្គភាពUXO LAO ក្រោមគម្រោងសហ ប្រតិបត្តិការ ត្បូង-ត្បូង (South-South Cooperation) គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង រតនា អគ្គ នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់,CMAC), លោកសោម៉ានី ម៉ានីវង្ស (Saomany Manivong) នាយកស្តីទី អង្គភាពបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៃប្រទេសឡាវ និងលោកHayashi Akihito ទីប្រឹក្សាភ្នាក់ងារចៃកា(JICA) កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ហេង រតនា ដែលអញ្ជើញចូលរួម ក្នុងពិធីបើក វគ្គ ហ្វឹកហ្វឺននេះ បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះ មាន រយៈពេលមួយខែ។ក្នុងនោះ ការហ្វឹកហាត់រយៈពេល១៥ថ្ងៃនឹង ធ្វើឡើងក្នុងប្រទេសកម្ពុជា និង១៥ថ្ងៃទៀត នឹងធ្វើឡើងនៅ ប្រទេសឡាវ ដែលសិក្ខាកាមទាំងកម្ពុជា និងឡាវ មានចំនួន ១០នាក់។

លោកមានប្រសាសន៍ថា ៖ «គោលបំណងនៃគម្រោងនេះ គឺធ្វើ ឡើងដើម្បីសម្រួលដល់ប្រទេសដែលទទួលរងនូវផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ដោយមាន ការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុង ការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។

បើតាមស៊ីម៉ាក់បានលើកឡើងថា តាមរយៈគម្រោងកិច្ចសហ ប្រតិបត្តិ ការត្បូង-ត្បូង គិតត្រឹមឆ្នាំ២០២៣នេះស៊ីម៉ាក់ បានធ្វើការ ហ្វឹកហ្វឺន ចែករំលែកចំណេះ និងបទពិសោធន៍ ទាក់ទងនឹងវិស័យ មីននេះ ទៅដល់ប្រទេសដែលទទួលរងនៅផលប៉ះពាល់ជាច្រើន ក្នុងនោះមាន ប្រទេសឡាវ, កូឡុំប៊ី, អង់ហ្គោឡា និងប្រទេស អ៊ីរ៉ាក់។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ឱ្យដឹងដែរថា តាមរយៈគម្រោង សហប្រតិបត្តិការត្បូង-ត្បូង ក្រោមការគាំទ្រដោយចៃកា គិតចាប់ ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន បានអនុវត្តកម្មវិធីហ្វឹកហ្វឺននេះជាបី ដំណាក់ កាលដោយមានសិក្ខាកាមទាំងកម្ពុជា និងឡាវចំនួនសរុប ២២៨នាក់៕ ដោយ៖ នាង សុគន្ធា

ads banner