សម្ដេចតេជោព្រមានប្តឹងបក្សនយោបាយណាដែលហ៊ានបង្ខូចកេរ្តិ៍ឈ្មោះបក្សកាន់អំណាច

អត្ថបទដោយ៖
CPA

កំពង់ចាម៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិង ជាប្រធានគណបក្សប្រជាជនប្រកាសព្រមានប្តឹងគណបក្សនយោបាយណាដែលហ៊ានវាយប្រហារបង្ខូចគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោឱ្យបក្សនយោបាយទាំងឡាយឱ្យឃោសនាតែគោលនយោបាយបក្សខ្លួនបានហើយ។

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ សម្ដេច តេជោ ហ៊ុន សែន បានប្រកាសចាត់វិធានការច្បាប់លើគណបក្ស នយោបាយនានា ដោយការប្តឹងទៅលើគណបក្សនយោបាយ ណា ដែលវាយប្រហារបង្ខូចឈ្មោះគណបក្សប្រជាជនកម្ពុជា ដោយ សម្ដេចបានប្រគល់កិច្ចការនេះដល់ក្រុមមេធាវី រដ្ឋាភិបាលក្នុង ការ ចាត់ចែងសិក្សានិងតាមដានត្រៀមប្តឹង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«អ្នកលក់ ទំនិញរបស់អ្នកអួតទំនិញរបស់អ្នកទៅ ចាំបាច់មកវាយប្រហារ គណបក្សប្រជាជន។ ខ្ញុំសូមដាស់តឿនអ្នក បើសិនជាអ្នកបន្ត យើងខ្ញុំនឹងប្រើសិទ្ធិការពារខ្លួន ក្នុងករណីចាំបាច់ តាមរយៈផ្លូវ ច្បាប់។ ខ្ញុំគ្រាន់តែព្រមាន និងដាស់តឿនអ្នកឱ្យអ្នកបានយល់»។
បន្ថែមពីនេះ សម្ដេចតេជោក៏បានព្រមានទៀតដោយសង្កត់ធ្ងន់ថា ត្រូវបញ្ចប់នូវវប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោតចាប់ពីពេលនេះតទៅ ដែលគណបក្សប្រជាជនកម្ពុជានឹងចាត់វិធានការតាមផ្លូវ ច្បាប់ដាច់ខាត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖« ពួកខ្ញុំនេះ (បក្ស ប្រជាជនកម្ពុជា) មិនទុកពួកអ្នកចោទថា ជាចោរមួយ ជីវិតទេ។ ខ្ញុំសូមជម្រាបជូន ត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ាក្រោយ ការបោះ ឆ្នោត។ គណបក្សប្រជាជនមិនអាចទទួលយកនូវពាក្យថា ជា ចោរបន្លំសន្លឹកឆ្នោតទេ។ អ្នកណាហ៊ាននិយាយបែបនេះ យើង ត្រូវតែប្ដឹង ហើយសំណុំរឿងនៅតុលាការកំពូល យើងត្រូវតែធ្វើ»។

ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជន កម្ពុជា បញ្ជាក់បន្ថែមថា ការប្រើសិទ្ធិការពារខ្លួនពីការវាយប្រហារ មួលបង្កាច់ពីគណបក្សនយោបាយផ្សេងៗ ជាសិទ្ធិស្រប ច្បាប់របស់ គណបក្សរងគ្រោះ ។ពោលជាសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងលទ្ធិប្រជាធិបតេយ្យ។ លោកថា ការប្រកាសរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាលើកនេះ ជាការបញ្ជាក់ ជំហបក្សប្រជាជនកម្ពុជាឱ្យបក្សនានាដឹងជាមុន មុនការអនុវត្ត វិធានការ ច្បាប់។
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា៖«ក្នុងប្រកួតប្រជែង នយោបា យ នៅកម្ពុជា គេហាមមិនឱ្យមួលបង្កាច់លាបពណ៌ វាយប្រហារដោយ ប្រការ ណាមួយដែលផ្ទុយនឹងច្បាប់នោះទេ ក្នុងការបោះឆ្នោតតាម ប្រព័ន្ធសមាមាត្រដែលជ្រើសគណបក្សជាតួឯក។ គេឱ្យប្រកួត ប្រជែងលើកម្មវិធីគោលនយោបាយរបស់បក្សនីមូយៗ»។

ចំណែកលោកបណ្ឌិត យង់ ពៅ បានបង្ហាញទស្សនៈរបស់ លោក ថា កន្លងមក អ្នកនយោបាយនៃបក្សនយោបាយដែលមិនបាន ឈ្នះ ដាច់ក្នុងការបោះឆ្នោតតែងចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត បោះឆ្នោតមិនត្រឹមត្រូវ អយុត្តិធម៌ជាដើម។ អ៊ីចឹងរឿងនេះ វាកើតឡើងដដែលជាង១២លើកមកហើយ ។ ដូចនេះការចោទ ហ្នឹងគួរប្តូរវិធីសាស្រ្តទៅ ដោយសារគណបក្សឈ្នះឆ្នោតក៏ ចង់ បាន យុត្តិធម៌ដែរ។ បើបក្សដែលចាញ់ចេះតែលើកឡើង ខណៈបក្ស ដែល ឈ្នះឆ្នោតមិនតវ៉ាទេ វាអាចឱ្យប្រជាជនយល់ស្រប តាមអ្នក ចោទថា លួចសន្លឹកឆ្នោតមែន ។

សម្រាប់លោកបណ្ឌិត សេង សារី អ្នកតាមដានបញ្ហា នយោ បាយ កម្ពុជា យល់ថា ការលើកឡើងពីការប្តឹងផ្តល់ចំពោះគណបក្ស ណាដែលវាយប្រហារគណបក្សប្រជាជនកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែន នោះជាគោលការណ៍សាកល ព្រោះប្រទេស ផ្សេងៗក្នុង លទ្ធិប្រជាធិបតេយ្យ គេប្រកួតប្រជែងតែគោលនយោបាយនោះទេ ដោយកម្រឈានដល់ការវាយប្រហារឯកជនភាពអ្នកនយោបាយណាស់ ខុសប្លែកពីកម្ពុជាដែលកន្លងមកទាំងគណបក្ស កាន់ អំណាច និងគណបក្សប្រឆាំងតែងតែរិះគន់ វាយប្រហារគ្នា ទៅវិញទៅមក។

គួររំឭកថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវនៅក្រុងព្រះសីហនុកាល សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានប្តឹងទៅបុគ្គលណាដែលលើកឡើងថា គណបក្ស ប្រជាជនកម្ពុជាលួចបន្លំសន្លឹកឆ្នោរផងដែរ ដែលកាលនោះ សម្ដេច ចង់សំដៅជាពិសេសលើ ទណ្ឌិត សម រង្ស៊ី ប្រធានអតីតគណបក្ស សង្គ្រោះជាតិនិងលោក សុន ឆ័យ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ភ្លើងទៀន ដែលតែងតែលើកឡើងក្រោយបោះឆ្នោតថា មានការ ទិញ និងលួចបន្លំសន្លឹកឆ្នោត៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner