អ្នកជំនាញ៖ ទីផ្សារអចលនទ្រព្យនៅខេត្តក្រចេះស្ងប់ស្ងាត់ ព្រោះតែមិនទាន់មានការអភិវឌ្ឍលើសក្តានុពលទេសចរណ៍
ក្រចេះ៖អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ថ្វីត្បិតតែខេត្តក្រចេះ ជាខេត្តដែលមាន សក្តានុ ពលមួយនៅប្រទេសកម្ពុជាក្តី ក៏ចរន្តវិនិយោគផ្នែកអចលទ្រព្យ នៅខេត្តក្រចេះ នៅតែមានកម្រិតទាបនៅឡើយ បើធៀបទៅនឹង កម្រិតវិនិយោគនៃខេត្តដទៃទៀត។ ទន្ទឹមគ្នានេះ អ្នកជំនាញ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធគួរតែផ្តោតលើការពង្រីកសក្តានុពលនៃតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ទាញចរន្តវិនិយោគ មកកាន់ខេត្តនេះឱ្យបានច្រើន។
បើតាមអគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បានបង្ហាញការយល់ឃើញថា ភាពរីកចម្រើននៃវិស័យ អចលទ្រព្យនៅកម្ពុជានាប៉ុន្មានចុងក្រោយនេះ ពិតជាបានចូលរួម ចំណែកជួយ សេដ្ឋកិច្ចជាតិ។ចំណែកសម្រាប់ខេត្តក្រចេះ លោក មើលឃើញថា នាពេលបច្ចុប្បន្នវិស័យអលនទ្រព្យនៅក្នុងខេត្តនេះ មិនទាន់មានសន្ទុះខ្លាំងទេ ដោយសារតែសកម្មភាពជំរុញនិង ទាក់ទាញ អ្នកវិនិយោគអចលទ្រព្យជាតិ និងអន្តរជាតិនៅមាន កម្រិតនៅឡើយ។
លោកបានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមើលឃើញការវិយោគក្នុងខេត្តនេះ ភាគច្រើនផ្តោតលើជាលក្ខណៈភោជនីយដ្ឋាន រមណីយដ្ឋាន និង ក្លិបកម្សាន្តជាដើម ប៉ុន្តែចំពោះការវិយោគអចលទ្រព្យដោយផ្តោត លើសំណង់លំនៅដ្ឋានដែលមានលក្ខណៈស្តង់ដារនៅមានកម្រិត ព្រោះកាលណាបើការវិយោគតែអចនទ្រព្យផ្ទះសម្បែងនៅតិចតូចនោះ នឹងធ្វើឱ្យចរន្តទៅរស់នៅរបស់ប្រជាជនទៅកាន់តំបន់នេះ មានតិច ហើយធ្វើឱ្យការអភិវឌ្ឍន៍យឺតយ៉ាងផងដែរ»។
លោកបន្តថា ខេត្តក្រចេះ គឺខេត្តមួយដែលភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី ,រតនៈគីរី និងស្ទឹងត្រែង ហើយខេត្តនេះ ក៏ជា ខេត្តដែលមានរមណីយដ្ឋានទេសចរណ៍ដ៏មានសក្កានុពលច្រើនផងដែរ ខណៈខេត្តនេះនឹងត្រៀមស្វាគមន៍សមិទ្ធផលស្ពាន និងផ្លូវ សំខាន់ៗនាពេលអនាគតថែមទៀត។
លោកច្រឹក សុខនីម បន្ថែមថា ៖«ដើម្បីជំរុញការវិនិយោគមកកាន់ ខេត្តនេះឱ្យកាន់តែច្រើន ទាមទារឱ្យមានការបោះទុនពីវិនិយោគិន អន្តរជាតិទៅកាន់តំបន់នោះ តាមយន្តការពង្រីកសក្តានុពល ទេសចរណ៍ ដូចជា តំបន់ត្រីផ្សោត ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធបន្ថែមឱ្យកាន់តែល្អ ពិសេសនៅតំបន់អភិវឌ្ឍន៍នឹងជះ ឥទ្ធិពលល្អទៅដល់ផ្នែកភោជនីយដ្ឋានសណ្ឋាគារ និងវិស័យ អចលន ទ្រព្យទាំងមូល។ហេតុនេះ ការពង្រីកការផ្សព្វផ្សាយនៅ សក្តានុពលទេសចរណ៍ គឺគន្លឹះសំខាន់មិនត្រឹមតែជួយ ទាក់ទាញ វិយោគទេ ចំណុចនេះក៏ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ»។
កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក៏បានណែនាំជាពិសេសដល់អភិបាលខេត្តក្រចេះ ឱ្យ បង្កើនការយកចិត្តទុកដាក់អភិរក្សសត្វផ្សោត និងបានណែនាំ ឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ ដើម្បីធានាការពារសត្វផ្សោត ក្នុងបំណងទាក់ទាញអ្នកទេសចរមកកាន់ខេត្តនេះផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាក៏បានបង្ហាញការរំពឹងដែរថា ក្រោយស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់សំខាន់ៗ ក្នុងខេត្តក្រចេះ បានសាងសង់រួច នឹងទាក់ទាញបានកំណើន វិយោគមកកាន់ខេត្តក្រចេះផងដែរ។
ពាក់ព័ន្ធនឹងការពង្រីកសក្តានុពលនៃវិស័យទេសចរណ៍នៅក្នុខេត្តក្រចេះនេះដែរ បើតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥របស់ខេត្តក្រចេះ ដែលចេញផ្សាយកាលពីថ្ងៃទី២ ខែមករាឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានដាក់ ចេញផែនការគោលដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងហោចណាស់ឱ្យបានជាង១៨ម៉ឺននាក់មកកម្សាន្តនៅខេត្តនេះ ក្នុងឆ្នាំ២០២៥ខាងមុខ។
ក្រសួងបន្តថា ដើម្បីទាក់ទាញភ្ញៀវឱ្យបានតាមផែនការដែល បានកំណត់ មន្ទីរទេសចរណ៍ខេត្តក្រចេះ មានគម្រោងប្រែ ក្លាយ ខេត្តជាប់ទន្លេមេគង្គមួយនេះ ទៅជាខេត្តគោលដៅ ឋានសួគ៌ នៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាព ទាក់ទាញជាងគេនៅក្នុងតំបន់ភូមិឦសាន្ត តាមរយៈការពង្រឹង គុណភាពផលិតផលទេសចរណ៍ឱ្យកាន់តែទាក់ទាញ មានបង្កើត នូវព្រឹត្តិការណ៍ទេសចរណ៍ប្លែកថ្មីៗបន្ថែមទៀត។
នៅក្នុងផែនអភិវឌ្ឍទេសចរណ៍២០២១-២០២៥របស់ខេត្តមានចំនួនប្រាំបី ចំណុច ដែលនៅក្នុងនោះរួមមាន ១.ការអភិវឌ្ឍផលិតផល ទេសចរណ៍ ២.ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលការធ្វើដំណើរ ទេសចរណ៍ ៤. សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់ គ្រង ផលប៉ះពាល់អវិជ្ជមាន ៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង ៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ ៧. ការវិនិយោគ ក្នុងវិស័យទេសចរណ៍ ៨. ការអភិរក្ស និងការគ្រប់គ្រងធនធាន ធម្មជាតិជាដើម។ តាមរយៈផែនការនេះ មន្ទីរទេសចរណ៍ខេត្ត ក្រចេះ យល់ថា ក៏ជាចណែកសំខាន់ជួយពង្រីកច្រកវិនិយោគ ក្នុងខេត្តនេះ៕
ដោយ៖ សែម ពិសី