សម្តេចតេជោ៖ ការអភិវឌ្ឍន៍ និងសន្តិភាពជាកត្តាដើររួមជាមួយគ្នា (Video Inside)

កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៩ មករា ឆ្នាំ២០២៣នេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ឯកអគ្គរដ្ឋទូត ចិន លោកវ៉ាង វិនធៀន ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

គម្រោងពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ដែលមានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម គឺជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជាសារុបចំនួនជាង១១៧លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាបើ គ្មានផ្លូវនិងគ្មានស្ពាន កម្ពុជាមិនអាចអភិវឌ្ឍន៍បានទេ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ នឹងត្រូវប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ៤០ខែ ដែលនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ សម្តេចតេជោសែន បានថ្លែងសង្កត់ធ្ងន់ថាការអភិវឌ្ឍជាតិនេះហើយ គឺជាកត្តាចាំបាច់ណាស់ដែលជួយជំរុញប្រទេសឱ្យមានសន្តិភាពយូរអង្វែង។

ads banner