សម្តេចតេជោអំពាវនាវពលរដ្ឋបន្តការចាក់ដូសជំរុញ ខណៈពិភពលោកកំពុងឆ្លងមេរោគបំប្លែងថ្មី ឈ្មោះ XBB (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋបន្តការចាក់ដូសជំរុញ ដើម្បីពង្រឹងបង្កើនភាព កាន់តែស៊ាំក្នុងសហគមន៍ ដែលប្រសាសន៍ជំរុញនេះ បានធ្វើឡើងទន្ទឹមនឹងសេចក្តីរាយការណ៍ ជុំវិញការឆ្លងរបស់ពិភពលោកនូវមេរោគបំប្លែងថ្មីឈ្មោះ XBB។

ក្រុមអ្នកវិទ្យាសាស្ត្រ បានថ្លែងថាមេរោគបំប្លែងថ្មីនេះ គឺជាមែកធាងមួយទៀតរបស់មេរោគកូវីដ-១៩ប្រភេទអូមីក្រុង។ មេរោគនេះ បានឆ្លងរាលដាលខ្លាំងដូចជាប្រភេទមេរោគអាល់ហ្វា, បេតា, ហ្កាម៉ា និងដែលតា ផងទៀត ចាប់តាំងពីវាបានលេចឡើងនៅចុងឆ្នាំ ២០២១។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាមេរោគ XBB បំប្លែង បានចាប់ផ្ដើមឆ្លងរាលដាល នៅចក្រភពអង់គ្លេសនៅចុងខែកញ្ញា ឆ្នាំ២០២២ ។ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មេរោគបំប្លែងថ្មី XBB នេះ មានសមត្ថភាពលូតលាស់លឿនជាងប្រភេទផ្សេងទៀត របស់ជំងឺកូវីដ-១៩ នោះ ប៉ុន្តែអង្គការសុខភាពពិភពលោកបានឲ្យដឹងថា នៅពុំទាន់មានសញ្ញាណាមួយដែល អាចបញ្ជាក់ថា មេរោគនេះអាចបង្កភាពធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ជាងប្រភេទមុនៗរបស់អូមីក្រុងឬយ៉ាងណានោះទេ ។

ads banner