ជប៉ុន និងបារាំងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ នៅ អាស៊ីប៉ាស៊ីហ្វិក

ប៉ារីស៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា និងប្រធានា ធិបតី បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានសន្យាបង្កើនកិច្ចសហ ប្រតិបត្តិ ការសន្តិសុខបន្ថែមទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការ ប្ដេជ្ញានេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក គីហ្ស៊ីដា ទៅប្រទេសបារាំងជាលើកដំបូង រាប់ចាប់តាំងពីលោកឡើង កាន់តំណែង។

ក្នុងសេចក្តីថ្លែងការណ៍រួមជាមួយលោក ម៉ាក្រុង នៅល្ងាចថ្ងៃចន្ទ ទី៩ ខែមករា នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថា លោកស្វែងរកការបង្កើនកិច្ច សហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក គីហ្ស៊ីដា ដែលឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន កាល ពីខែតុលា ឆ្នាំ ២០២១ បានគូសបញ្ជាក់ថា ៖ «បារាំងគឺជាដៃ គូឈាន មុខគេ ក្នុងការសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ លោកបន្តថា ៖ «ខណៈការប៉ុនប៉ងជាឯកតោភាគីក្នុងការផ្លាស់ប្តូរ ស្ថានភាព នៅសមុទ្រចិនខាងកើត និងខាងត្បូងដោយបង្ខំកាន់តែខ្លាំង ហើយបរិយាកាសសន្តិសុខកាន់តែតានតឹង យើងចង់បន្តកិច្ចសហ ប្រតិបត្តិការជាមួយបារាំង»។ ក្នុងន័យនេះ លោក គីហ្ស៊ីដា ចង់សំដៅ លើសមយុទ្ធយោធារួមគ្នា។

ក្នុងសេចក្ដីថ្លែងការណ៍រួមដដែល លោក ម៉ាក្រុង បាននិយាយថា បារាំង និងជប៉ុននឹងបន្តសកម្មភាពរួមនៅឥណ្ឌូប៉ាស៊ីហ្វិក។ លោក បន្ថែមថា ៖ «ជប៉ុនអាចពឹងផ្អែកលើការគាំទ្រមាំទាំរបស់យើង នៅ ចំពោះមុខការរំលោភច្បាប់អន្តរជាតិរបស់ក្រុងព្យុងយ៉ាង»។

គួរបញ្ជាក់ថា កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានអនុម័តលើការកែប្រែ គោលនយោបាយការពារជាតិដ៏សំខាន់ ដែលរួមបញ្ចូលទាំងការបង្កើន ការចំណាយលើវិស័យយោធា ដើម្បីឆ្លើយតបនឹងការគំរាមកំហែង របស់ ចិន ដែលជប៉ុនចាត់ទុកថាជា «បញ្ហាប្រឈមជាយុទ្ធសាស្ត្រធំ បំផុតមិនធ្លាប់មាន» ចំពោះសន្តិសុខរបស់ខ្លួន ខណៈហានិភ័យ ពី កូរ៉េខាងជើងក៏កើនឡើង។

ឆ្នាំ២០២៣ នេះ ជប៉ុនដើរតួជាប្រធានក្រុមប្រទេសអ្នកមានទាំង ៧ (G-7) សម្រាប់រៀបចំកិច្ចប្រជុំកំពូលផ្សេងៗ ហើយដំណើរ ទស្សនកិច្ច របស់លោក គីហ្ស៊ីដា ទៅបារាំងនាពេលនេះគឺជាផ្នែកមួយនៃដំណើរ ទស្សនកិច្ចទៅបណ្ដាប្រទេសរបស់ប្លុក ដូចជាសហរដ្ឋអាមេរិក អ៊ីតាលី អង់គ្លេស និងកាណាដា។

លោក គីហ្ស៊ីដា បានថ្លែងថា G-7 នឹងបន្តគាំទ្រអ៊ុយក្រែន ប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី។ លោកលើកឡើងយ៉ាងដូច្នេះថា ៖ « G-7 ដែលប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី នឹងប្រមូលផ្តុំគ្នា ដើម្បី បន្ត និងពង្រឹងទណ្ឌកម្មដ៏តឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី និងរក្សាការគាំទ្រ ខ្លាំងសម្រាប់អ៊ុយក្រែន»។ លើសពីបញ្ហាអ៊ុយក្រែន នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយមុនពេល ធ្វើដំណើរចេញពីប្រទេសជប៉ុនថាលោកក៏រំពឹងថាសម្ព័ន្ធមិត្ត G-7 នឹងបង្ហាញសាមគ្គីភាពជាមួយពិភពលោក លើបញ្ហាដូចជា ការ ប្រែប្រួលអាកាសធាតុ និងវិបត្តិអាហារ និងថាមពលជាដើម។

លោក គីហ្ស៊ីដា នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយនៅខែឧសភា លោកនឹងទទួល មេដឹក នាំ របស់ G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំ កំពូលរបស់ប្លុក៕
ដោយ៖ហួន ឌីណា
ប្រភព៖ Japan, France vow more security cooperation in Asia-Pacific https://www.channelnewsasia.com/asia/japan-france-vow-more-security-cooperation-asia-pacific-3194171

ads banner