ក្រុមអ្នកលេងកាំបិតធំគួនអ៊ី និង ដំបងអ៊ូខុ ង ខណៈនេះ ត្រូវបានឃុំខ្លួន នៅពន្ធនាគារ ព្រៃសជាបណ្តោះអាសន្ន

ភ្នំពេញ ៖ លោកសេងហៀងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី០ ៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចធ្វើការចោទប្រកាន់ក្រុមអ្នកលេង អន្ធពាល ប្រើកាំបិតធំគួនអ៊ី និងដំបងអ៊ូខុង ៣នាក់ជាផ្លូវការ ហើយដោយចោទប្រកាន់ ពីបទហិង្សាដោយ មានស្ថាន ទម្ងន់ទោស និង កាន់កាប់អាវុធខុសច្បាប់ដែល ជាបទល្មើស ព្រហ្មទណ្ឌ សុទ្ធសាធ សំណុំរឿង បានចាត់ បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បី សម្រេច ឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។

ជនសង្ស័យទី ១: ឈ្មោះ រុំ លី សៃ នី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិ ដំ ណាក់ ធំ ទី ១ សង្កាត់ ស្ទឹងមានជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ទី២: ឈ្មោះ រុំ លី សុខសាន្ត ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅ ភូមិ ដំណាក់ ធំ ទី១ សង្កាត់ ស្ទឹង មាន ជ័យ ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ និងទី៣: ជនសង្ស័យ ឈ្មោះ ម៉េ ង សុខ ហេង ភេទ ប្រុស អាយុ ១៥ឆ្នាំ ស្នាក់ នៅភូមិដំណាក់ ធំ ទី ១ សង្កាត់ ស្ទឹង មាន ជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

នគរបាល ខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ និង ឈានដល់ការឃាត់ខ្លួនក្មេង ទំនើង ០៣ នាក់បានប្រើ ដំបងនិងលំពែង មួយដើម ក្រោយប្រើហិង្សាវាយទៅលើមនុស្ស ប្រុសស្រីមួយក្រុម។ ហេតុការ ណ៍នេះកើតឡើងកាលពីវេលា ម៉ោង៦ និង៣០ នាទី ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ចំណុចផ្លូវបេតុង នៅភូមិ ដំណាក់ធំទី ១ សង្កាត់ ស្ទឹង មានជ័យ ទី ២ ខណ្ឌមានជ័យ។ យោងតាមកាមេរ៉ាសុវត្ថិភាពមួយក្លីប បានបែកធ្លាយនៅលើបណ្តាញ សង្គម កាលពីយប់ថ្ងៃ ទី២ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង៦ និង៣០ នាទីមានយុវជន មួយក្រុមប្រដាប់ ដោយដំបង និងលំពែងបាន ប្រើប្រាស់ ហិង្សាមកលើមនុស្ស ប្រុសស្រី មួយ ក្រុមដោយមិនដឹង ពីមូលហេតុអ្វី ដែលបង្ហាញពី សកម្មភាពយ៉ាង អនាធិតេ យ្យ ។

បន្ទាប់ពីបែកធ្លាយក្លីបខាងលើ នៅព្រឹកថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចចម្រុះមាន នគរបាល និងកងរាជអាវុធហត្ថ មានការដឹកនាំដោយលោក ហែម ដា រិទ្ធ អភិបាល ខណ្ឌមានជ័យ និង លោកវរ សេនីយ៏ ទោ អ៊ុក បូនីន អធិការ នគរបាល ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះមកពិនិត្យ ទីតាំងជាក់ស្តែង និងបើកការស្រាវជ្រាវ រហូតឈាន ដល់ ការឃាត់ខ្លួនក្រុមក្មេងទំនើងដល់ផ្ទះ របស់ពួកគេតែម្តង ។

ក្រោយពីធ្វើការឃាត់ខ្លួនបានជន អន្ធពាលទាំង ៣ នាក់ត្រូវ បានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនខ្លួនទៅ សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការទៅតាម នីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner