អង្គភាពប្រឆាំងអំពើពុករលួយ៖គិតត្រឹមម៉ោង១២ថ្ងៃទី១០ ខែមករាមន្រ្តីបានប្រកាសទ្រព្យសម្បត្តិសរុបជាង១៧ ០០០រូប

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយឬអ.ព.ប បានឱ្យដឹង ថាក្នុងសប្តាហ៍ទី២ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំឆ្នាំ២០២៣ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានទទួលឯកសារសរុបកើនទៅដល់ ចំនួន ១៧.៤៩៦ រូបហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ.ប.ពបានបញ្ជាក់ថាគិត ត្រឹមម៉ោង ១២ ថ្ងៃត្រង់ទី ១០ ខែមករា ឆ្នាំ ២០២៣នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៣៩ រូប ធ្វើឱ្យឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៧ ៤៩៦ រូប ស្មើនឹង ៧៦,៥២ភាគរយនៃចំនួនត្រូវប្រកាសសរុប ២ ៨៦៤រូប។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងកាលពីថ្ងៃទី ៩ ខែមករា ថា៖ សម្រាប់ក្រសួង-ស្ថាប័ន និងខេត្ត ដែលបានបញ្ចប់ការប្រកាស របស់ខ្លួន ១០០ភាគរយ រួមមាន៖ ក្រសួង-ស្ថាប័ន ចំនួនបីគឺ៖១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ២.រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល,៣.ធនាគារជាតិ នៃកម្ពុជា ។ដោយឡែក ខេត្ត ចំនួន ១១រួមានដូចជា៖ ១.ខេត្តប៉ៃលិន ២.ខេត្តមណ្ឌលគិរី ៣.ខេត្តកំពង់ស្ពឺ ៤.ខេត្តពោធិ៍សាត់ ៥.ខេត្តតាកែវ៦.ខេត្តកំពង់ចាម ៧.ខេត្តសៀមរាប ៨.ខេត្តត្បូងឃ្មុំ ៩.ខេត្តកែប ១០.ខេត្តក្រចេះ ១១.ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ដែរថាចំពោះ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ លេខ ០០៥/២២ ស.ជ.ណ. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រុមការងារនៃ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយពីម៉ោង ៨ ព្រឹក ដល់ម៉ោង៥ ល្ងាច ៕ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner