លោក សុគន្ធ សុខា៖ រៀនគួរបែបថ្មី! ហេតុអ្វីសិស្សគួររៀនគួរ បំប៉ន បន្ថែម?

ភ្នំពេញ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ បាននិងកំពុងធ្វើទំនើបកម្មវិស័យអប់រំឱ្យ កាន់តែមានសក្កានុពលខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មីឱ្យមានទាំងចំណេះ បំណិន និងចរិយាធម៌ជាពលរដ្ឋល្អ ថែមទៀត។ ក្នុងនោះដែរ វិស័យឯកជន ពិសេសសាលាបង្រៀន គួរនានាក៏បានចូលរួមយ៉ាងសកម្មផ្តល់ជូននូវសេវាកម្មអប់រំពិសេស ធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅអប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់។

ពិតមែនហើយថា សាលាបង្រៀនគួរនានា តម្រូវឱ្យសិស្សបង់ ថ្លៃ សិក្សាក៏ពិតមែន តែលទ្ធផលទទួលបានមកវិញលើសពីការ រៀន តាមមុខវិជ្ជាធម្មតា។ ជាទូទៅ ចំពោះកម្រិតបឋមសិក្សា មុខវិជ្ជាពីរ សំខាន់ដែលសិស្សតែងស្វែងរកសេវាបង្រៀនគួរបន្ថែម គឺមុខវិជ្ជា ភាសាខ្មែរ និងគណិតវិទ្យា។

ចូលដល់កម្រិតមធ្យមសិក្សាបឋមភូមិ ភាគច្រើននិយមសិក្សាបួន មុខវិជ្ជា រួមមានភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាតែលុះ មកដល់កម្រិតមធ្យមសិក្សាទុតិយភូមិ អ្នកសិក្សាថ្នាក់វិទ្យាសាស្រ្ត ពិត តែងតែរៀនគួរបន្ថែមលើមុខវិជ្ជាសំខាន់ៗដូចជា អក្សរសាស្រ្ត ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ឯសិស្សថ្នាក់វិទ្យា សាស្រ្ត សង្គមមួយចំនួនវិញ បែរជាចង់រៀនពីរមុខវិជ្ជាទៅវិញ គឺអក្សរសាស្រ្តខ្មែរ និងគណិតវិទ្យា។

បើតាមការលើកឡើងរបស់លោក សុគន្ធ សុខា ដែលជាស្ថាបនិក និងជានាយកសាលាបង្រៀនគួរយុវគុណវុឌ្ឍិ បានឱ្យដឹងថា ការ រៀនគួរបំប៉នបន្ថែម ពិតជាមានសារសំខាន់ និងមិនអាច មើលរំលង បានឡើយ។

លោកបានពន្យល់ថា ៖ «សាលាបង្រៀនគួរ មិនត្រឹមតែជាថ្នាក់រៀន តាមមុខវិជ្ជានីមួយៗរៀនចប់ម៉ោងទៅផ្ទះនោះទេ។ វាក៏ជាកន្លែង ដ៏សមគួរបំផុតដែលសិស្សអាចស្វ័យសិក្សា អានសៀវភៅ ស្តាប់ ចម្រៀង ជជែកពិភាក្សាជាមួយមិត្តភក្តិ ប្រឹក្សាយោបល់នានា ជាមួយ គ្រូដែលនៅប្រចាំការទៀតផង»។

លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ពីលក្ខណៈពិសេសនៃ ការសិក្សា នៅសាលាបង្រៀនគួរយុវគុណវុឌ្ឍិ ដែរថា ការរៀន គួរ នៅទីនេះ ជួយពង្រឹងសមត្ថភាពបន្ថែម បំពេញចំណុច ខ្វះ ខាត របស់ សិស្សតាមវិធីសាស្រ្តបង្រៀនបែបថ្មី តិចនិកប្លែកៗ ងាយ ជាងមុន ក្នុងការដោះស្រាយលំហាត់ ឬមេរៀនផ្សេងៗ ប្រកប ដោយ បរិយាកាស «សប្បាយរៀន ឆាប់ចេះ និងប្រើ ចំណេះត្រូវ។

ទន្ទឹមនឹងនេះ លោក សុគន្ធ សុខា ក៏មានទស្សនៈវិស័យចង់ជួយ សិស្សឱ្យបានត្រៀមខ្លួនបានគ្រប់គ្រាន់ក្នុងការប្រឡងប្រជែងនានា ពិសេសការប្រឡងយកសញ្ញាបត្រដោយភាពជោគជ័យ។ កាន់តែពិសេស លោកនាយកក៏បានរំលេចបន្ថែមទៀតថា ៖ «រៀនគួរ គឺរៀនស្វែងយល់ពីរបត់ថ្មីនៃការអប់រំ របៀបនៃការ សិក្សាបែបថ្មី និងការអភិវឌ្ឍខ្លួនទៅតាមបរិបទនៃសង្គមទំនើប។ រៀនហើយ ត្រូវមានពេលវេលាសម្រាក ត្រូវមានពេលវេលា ដំណើរ កម្សាន្ត ត្រូវមានពេលវេលាធ្វើការងារសង្គមផ្សេងៗទៀត ទើបជីវិត មានន័យ»។

ទាក់ទងនឹងការរៀនគួរនេះដែរ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា ធ្លាប់បានលើកឡើងថា ជាទូទៅ ការបង្រៀនគួរ មិនមែនជាអំពើខុសច្បាប់អប់រំទេ ហើយកន្លងមក ក្រសួងបានណែនាំគ្រូបង្រៀនទូទាំងប្រទេស មិនឱ្យបង្រៀន គួរក្នុង ម៉ោងសិក្សានិងនៅចុងម៉ោងសិក្សានោះទេ ព្រោះអាចប៉ះពាល់ ដល់សុខភាពសិស្ស និងគ្រូ ដែលជាកត្តាប៉ះពាល់ដល់ គុណភាព រៀន និងបង្រៀន។

ឯកឧត្តមបានប្រាប់ថា ៖ «ក្រសួងអប់រំ យុវជន និងកីឡាមិន ហាម ការបង្រៀនគួរ ដែលមានការយោគយល់ព្រមព្រៀងគ្នារវាងអ្នក ផ្តល់សេវាកម្មអប់រំ និងអ្នកទទួលសេវាកម្មអប់រំ ប្រកបដោយ ការអនុវត្តខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងស្របតាម លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវ:គ្រូបង្រៀនឆ្នាំ២០០៨ ប្រកាសស្តីពីការលុបបំបាត់ការប្រមូល និងរៃអង្គាសប្រាក់ពី សិស្ស នៅតាមសាលារៀនបឋមសិក្សា និងមធ្យមសិក្សា សាធារណៈ ឆ្នាំ២០០៥»។

ឯកឧត្តម រស់ សុវាចា បានបន្ថែមថា ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា មិនបានហាមលោកគ្រូ អ្នកគ្រូ បង្រៀនគួរ នៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យនោះទេ។

សូមបញ្ជាក់ផងដែរថា សាលាបង្រៀនគួរយុវគុណវុឌ្ឍិ មាន បង្រៀន ចាប់ពីថ្នាក់ទី៤ ដល់ទី១២ គ្រប់វេន គ្រប់មុខវិជ្ជា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ហើយក៏មានទទួលបង្រៀនជាក្រុមពិសេសគ្រប់ កម្រិត តម្លៃស្តង់ដារ ដែលមានទីតាំងនៅផ្ទះលេខ៦៦ ផ្លូវ លេខ១៩៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ខាងលិចវិទ្យាស្ថានវ៉ាន់ដា និងសាលាអន្តរទ្វីបអាមេរិកកាំង សាខាម៉ៅសេទុង)៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner