ស្តុកប្រេងដូងរបស់ម៉ាឡេស៊ី ធ្លាក់ចុះ ៤,០៩ភាគរយ ក្នុងខែធ្នូ ឆ្នាំ ២០២២

គូឡាឡាំពួ ៖ ម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោក បានរាយការណ៍ពីស្តុកប្រេងដូងធ្លាក់ចុះទាបកាលពីខែធ្នូឆ្នាំមុន។ នេះបើតាមទិន្នន័យផ្លូវការក្នុងថ្ងៃអង្គារទី១០ ខែមករា ឆ្នាំ ២០២៣។

យោងតាមក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ី បានឱ្យដឹងថា ស្តុកប្រេងដូងរបស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះ ៤.០៩ភាគរយ មកនៅត្រឹមចំនួន ២.១៩លានតោនក្នុងខែធ្នូ ឆ្នាំ ២០២២ បើធៀបនឹងខែមុន។ ទន្ទឹមនឹងនេះ ផលិតកម្មប្រេងដូងឆៅក្នុងប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះ ៣.៦៨ភាគរយពីមួយខែទៅមួយខែ មកនៅត្រឹមចំនួន ១.៦២លានតោន។

ស្របពេលជាមួយគ្នានោះដែរ ការនាំចេញប្រេងដូងក៏បានធ្លាក់ចុះ ៣.៤៨ភាគរយពីមួយខែទៅមួយខែផងដែរ មកនៅត្រឹមចំនួន ១.៤៧លានតោន។ ចំណែកការនាំចូលប្រេងដូងវិញ បានកើនឡើង ០,១៤ភាគរយពីមួយខែទៅមួយខែ មានចំនួន ៤៧,១១៤តោន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner