ប្រជុំបូកសរុបការងារប្រចាំខែ ប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងបទល្មើសប្រឆាំងអំពើហិង្សា រំលោភផ្លូវភេទ បញ្ហាប្រឈមផ្សេងៗ

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន, លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ស្នងការរងជំនួយការដឹកនាំការងារយេនឌ័រ បានដឹកនាំកិច្ចប្រជុំសរុបការងារប្រចាំខែ និងលើកទិសដៅខែបន្ទាប់ និងផ្សព្វផ្សាយស្តីអំពី ការងារជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាពិសេសផ្តោតទៅលេីបទល្មើសប្រឆាំងអំពើហិង្សា និង រំលោភផ្លូវភេទ បញ្ហាប្រឈមផ្សេងៗ ដោយមានការចូលរួមពីលោកនាយ នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រី ចំណុះផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោកស្នងការរងទទួលផែន បានក្រើនរំលឹក និងពាំនាំប្រសាសន៍របស់ឯកឧត្តមស្នងការ ឱ្យកងកម្លាំងជំនាញទាំងអស់ ត្រូវគោរពវិន័យ ស្លៀកពាក់ឯកសណ្ឋានឱ្យសក្តិសមជាកម្លាំងនគរបាលជាតិ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារដែលថ្នាក់លើប្រគល់ជូន៕

ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner