នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសលុបចោល ស.ជ.ណ ពាក់ព័ន្ធលោកស្រី សៀង ចាន់ហេង រង់ចាំការសម្រេចពេលក្រោយទៀត

ភ្នំពេញ៖ តាមរយៈ Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចលុបចោ ស.ជ.ណ លេខ ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ ចាប់ពីម៉ោងនេះតទៅ ពាក់ព័ន្ធលោកស្រី សៀង ចាន់ហេង ។

យោងតាម Facebook ផ្លូវការ សារសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ១ថ្ងៃនេះ មានការផ្សាយយ៉ាងព្រោងព្រាត នូវ ស.ជ.ណ ទាក់ទងជាមួយ លោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ (សម្តេចតេជោ ហ៊ុន សែន ) កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២២ ។

សម្ដេចបន្តថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ ដែលឯកសារនេះ មិនត្រូវបានផ្សព្វផ្សាយទេ ។

សម្ដេចតេជៅ បានបញ្ជាក់ថា ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់ មុនពេល ឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ ខ្ញុំសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោងនេះតទៅ ។

សម្ដេចថា ការសម្រេចយ៉ាងណាទៀត នឹងធ្វើក្រោយពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner