សមាជិកសមាជិកាថ្មី ចំនួន ៤៥៨នាក់ ត្រូវបានប្រកាសទទួលស្គាល់ និងបញ្ជូលជាសមាជិកគណបក្សប្រជាជននៅទីស្នាក់ការគណបក្ស ឃុំផ្គាំ និងសារង្គ ក្នុងស្រុកស្វាយចេក

បន្ទាយមានជ័យ៖ សមាជិកសមាជិកាថ្មី ចំនួន ៤៥៨នាក់ នៅឃុំ២ ត្រូបានប្រកាសទទួលស្គាល់និងបញ្ជូលគណបក្សប្រជាជនកម្ពុជា ឃុំផ្គាំ ចំនួន ២៧៦នាក់ និងឃុំសារង្គ ចំនួន ១៨២នាក់ ក្នុងស្រុកស្វាយចេក ក្រោមអធបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំផ្គាំ និងទីស្នាក់ការឃុំសារង្គ ស្រុកស្វាយចេក ។

លោក សិទ្ធិ ឡោះ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាថ្មីចំនួន ២៧៦នាក់ ដែលបានស្ម័កចិត្តចូមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលដឹកនាំដ៏ត្រឹមត្រូវសុចរិត យុត្តិធម៌ និងសុឆន្ទៈ ក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីរបស់ជាតិ ចងប្រមូលផ្តុំ យុវជន យុវនារី ដែលជាសរសៃឈាមរបស់ជាតិ ។

លោក សិទ្ធិ ឡោះ បានបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬ អត្តសញ្ញាណប័ណ្ណជិតហួសសុពលភាពនិងអស់សុពលភាពសូមទៅបំពេញទិន្ន័យដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់ៗគ្នា ព្រោះអត្តសញ្ញាណប័ណ្ណនេះ គឺមានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់បម្រើឲ្យការងាររដ្ឋបាល ក្នុងការដោះស្រាយរាល់តម្រូវការក្នុងជីវភាពរស់នៅ ពិសេសគឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ ។

លោក សិទ្ធិ ឡោះ ក៏បានជំរុញគណកម្មារធិការបក្សស្រុក ឃុំ ត្រួតពិនិត្យ និងធ្វើប័ណ្ណសមាជិករបស់គណបក្សប្រជាជន ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ។ ត្រូវមាន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីសម្រេចគោលដៅនិងការបោះឆ្នោតឱ្យបាន ១០០% នាពេលខាងមុខ ។

ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ជូនសមាជិក សមាជិកា ចំនួន ៤៥៨នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង និងថវិកា ផងដែរ ៕ដោយ៖ឃិន គន្ធា

ads banner