ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការធ្វើ កិច្ចសហការ និងទំនាក់ទំនងជាមួយនឹងដៃគូ ព្រមទាំងបូកសរុបការចំណាយផ្នែកពាណិជ្ជ កម្ម។ ក្នុងនោះប្រសិនបើអ្នកនឹងធ្វើកិច្ចការងារទាក់ទងនឹងផ្នែកចលន ឬអចលនទ្រព្យនោះ នឹងទទួលបានប្រាក់ចំណេញច្រើនលើសសព្វដង។ ហោរាសាស្រ្តណែនាំលោកអ្នកអោយ យកចិត្តទុកដាក់ទៅលើការងារ ច្រើនជាងចំណាយពេលស្រមើស្រមៃ សាកល្បងកិច្ចការងារ ដែលមិនសមស្របនឹងចំណេញដឹងរបស់អ្នក។ ដោយឡែក សូមប្រុងប្រយ័ត្នពីព្រោះលោក អ្នកអាចស្ថិតនៅក្នុងស្ថានភាពនៃការនិយាយដើម។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីរបស់អ្នកមានដំណើរការល្អ ណាស់។ ពិសេសលោកអ្នកដែលធ្វើការងារទាក់ទងនឹងផ្នែកសិល្បៈនឹងទទួលបានភាព ចម្រើនលូតលាស់យ៉ាងល្អ។ រាល់ការងារចាស់ថ្មីនឹងទទួលបានភាពជោគជ័យ ហេតុនេះ លោកអ្នកអាចចាប់ផ្តើមធ្វើកិច្ចការដែលបានគ្រោងទុកទាំងអស់ ឬបោះជំហានបើទោះបីជា ការងារនោះធំដុំយ៉ាងណាក្តី។ ក្រៅពីនេះ លោកអ្នកមានពេលវេលាច្រើនក្នុងការបំពេញ ការងារហេតុនេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលធ្វើអ្វីអោយហួសពីលទ្ធភាពពេកនោះទេ។ ក្រៅពីនេះ សូមជ្រើសរើសផ្លូវត្រឹមត្រូវមួយ ជាជាងការសាកល្បងដែលមិនច្បាស់លាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារទាំងឡាយរបស់អ្នកហាក់មានទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយនឹងទឹកចិត្តរបស់អ្នក ហេតុនេះសូមធ្វើយ៉ាងណាកុំលាយឡំការងារនឹងរឿង ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះការដែលមានទំនាក់ទំនងស្នេហានៅកន្លែងការងារនឹងនាំជាទុក្ខ ព្រួយធំចំពោះកេរ្តិ៍ឈ្មោះ និងលទ្ធផលការងារដ៏ធ្ងន់ធ្ងរផង។ បើទោះបីជាយ៉ាងនេះក្តី លោក អ្នកអាចឆ្លងផុតគ្រោះថា្នក់ និងភាពអវិជ្ជមានបានដោយការយកចិត្តទុកដាក់កំណត់ដែន ការងារ និងការចាយវាយ ព្រមទាំងរក្សាទំនាក់ទំនងល្អ ភាពអត់ធ្មត់ និងការយោគយល់។ ដោយឡែក សូមលោកអ្នប្រុងប្រយ័ត្នបន្ថែមចំពោះការធ្វើដំណើរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាដែលមានអំណោយផលសម្រាប់ដំណើរការការងារ។ លោកអ្នកអាចសម្រេចចិត្តធ្វអ្វីៗបានគ្រប់យ៉ាងដោយមិនមានការលំបាកអ្វីឡើយ។ ជាពិសេសសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីនឹងទទួលលាភធំនៅរយៈពេលរសៀល។ កុំមានការភ័យខ្លាច ឬសង្ស័យចំពោះសមត្ថភាពរបស់ខ្លួនអ្នកឡើយ ភាពអវិជ្ជមានដែលអ្នកកំពុងជួបប្រទះខ្លះៗនៅពេលនេះ ហាក់ដូចជារូបភាពបញ្ឆោតភ្នែកប៉ុណ្ណោះ វានឹងបាត់បង់ទៅវិញក្នុងពេលឆាប់នេះ។ ប៉ុន្តែបើទោះបីជាអ្វីៗនៅក្នុងថ្ងៃនេះ មានដំណើរការល្អប្រសើរយ៉ាងណាក្តី សូមរឹតបណ្តឹងរក្សាទំនាក់ទំនងផ្ទាល់ខ្លួន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សដែលនៅជុំវិញខ្លួនអ្នក។ អ្នកគួរអនុវត្តការងារទាំងអស់ដោយផ្តោតទៅលើតែគម្រោងការងារដែលបានរៀបចំ។ ការចំណាយពេលវេលាក្រៅផែនការនឹងមិនបានប្រយោជន៍ទេ ហើយថែមទាំងឡាយទាញផលលំបាកជំនួសដោយបញ្ហាទៅវិញ។ ប្រសិនបើអ្នកមានគម្រោងក្នុងការចាប់យកការងារថ្មី ឬបណ្តាក់ទុនក្នុងពេលនេះនឹងមានផលល្អសម្រាប់អនាគតវែងឆ្ងាយ។ ក្រៅពីនេះ ចំពោះគោល បំណងនៃការផ្លាស់ប្តូរទីកន្លែងការងារគឺអាចទៅរួចនៅក្នុងថ្ងៃនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តការងារទាំងនោះ។ ភាគច្រើនថ្ងៃនេះអ្នកនឹងឈ្នះទៅលើស្ថានភាពការងារជាច្រើន ក៏ប៉ុន្តែអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមទៀតដើម្បីប្រឡូកជាមួយស្ថានភាពនេះ។ សូមលោកអ្នកធ្វើកិច្ចការដោយសន្សឹមៗ ហើយត្រូវពិភាក្សាឲ្យបានច្រើនមុនធ្វើការសម្រេចចិត្ត។ ក្រៅពីនេះ សូមរក្សាគំលាតពីមនុស្សថ្មីៗដែលអ្នកទើបស្គាល់ ពីព្រោះការបោកបញ្ឆោតអាច ទៅរួច ឬយ៉ាងហោចណាស់លោកអ្នកនឹងទទួលបានភាពអាក់អន់មករំខានចិត្ត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ក្នុងនោះលោកអ្នកសូមប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ពេលវេលា ពីព្រោះប្រហែលជាអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់នោះទេ។ អ្នកគួរសម្រេចធ្វើកិច្ចការសំខាន់ៗឲ្យបានឆាប់។ ដោយឡែក សូមកុំចាញ់ល្បិចបោកបញ្ឆោតរបស់គេដោយងាយ។ ក្នុងពេលនេះដែរ សូមព្យាយាមធ្វើទំនាក់ទំនងល្អជាមួយ មនុស្សនៅក្នុងក្រុមការងារ ពិសេសសូមចូលអោយកាន់តែកៀកនឹងថ្នាក់លើ ប៉ុន្តែគួរជៀស វាងដាច់ខាតនៅមតិយោបល់រិះគន់ទាំងឡាយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលមិនដាច់ផងដែរ។ ក្នុងរយៈពេលល្ងាចលោកអ្នកអាចនឹងរំពឹងថាទទួលបានដំណឹងប្រែប្រួលខ្លះក្នុងមុខរបរ និងការងារ ដូច្នេះសូមត្រៀមខ្លួន និងរៀបចំគម្រោងទប់ស្កាត់ចំពោះហេតុការអវិជ្ជមានបើសឹងមាន។ ក្នុងវេលានេះលោកអ្នកហាក់ដូចជាទទួលអារម្មណ៍ប៉ះទង្គិចពីខាងក្រៅច្រើន ដូច្នេះចូរចេះគ្រប់គ្រងអារម្មណ៍អោយបាន ក្នុងកំរិតអតិបរមាថ្ងៃនេះ។ ព្យាយាមវាយតម្លៃជាមួយនឹងពត៌មានពិតដែលអ្នកទទួលបាន បើ មិនដូច្នេះឳកាស និងភាពចម្រើនថ្ងៃនេះអាចនឹងមានការប៉ះទង្គិច។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងទទួលបានផលលាភយ៉ាងគាប់ប្រសើរណាស់។ រាល់គម្រោងការងារដែលអ្នកមានក្នុងដៃពេលនេះគួរតែព្យាយាមដាក់ចេញ មិនត្រូវឲ្យបាតបង់ឳកាសទេ។ ទាំងនេះមិនមែនថាអ្នកមិនជួបបញ្ហាអ្វីសោះនោះទេ ប៉ុន្តែរាល់បញ្ហានោះអ្នកអាចដោះស្រាយបានដោយងាយ។ ដោយឡែក សូមកុំចាយវាយខុសខ្ទង់ឲ្យសោះ ពីព្រោះភាពមិនច្បាស់លាស់ក្នុងផ្នែកហិរញ្ញវត្ថុកំពុងកើតឡើង។ ក្រៅពីនេះ លោកអ្នកអាចបោះជំហានលើកិច្ចការដែលអ្នកប៉ងប្រាថ្នា ចំណែកការបំណងនានាក៏គង់នឹងទទួលបានផលសម្រេច ហេតុនេះគ្មានអ្វីត្រូវបារម្ភទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ ក៏ប៉ុន្តែហាមដាច់ខាតការបាក់ទឹកចិត្តពីព្រោះលោកអ្នកអាចនឹងផ្លាស់ប្តូរស្ថានភាពការងារបានដោយការខិតខំប្រឹងប្រែង។ ក្រៅពីនេះ ទាក់ទង នឹងផ្នែកហិរញ្ញវត្ថុគឺសូមប្រើប្រាស់ដោយការសន្សំសំចៃ ចំណែកការខ្ចីបុលនឹងបង្កើតបញ្ហា ច្រើនជាងដំណោះស្រាយ ហេតុនេះសូមរងចាំឳកាសប្រសើរជាងនេះទើបល្អ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គង ឬយ៉ាងហោចណាស់មិនទាន់មើលឃើញភាពចម្រើនលូតលាស់ណាមួយគួរឲ្យកត់សម្គាល់នោះទេ។ ភាគច្រើនអ្នកអាចនឹងធ្វើការនៅទីកន្លែងដដែល គ្មានការផ្លាស់ប្តូរណាមួយនឹងអាចកើតឡើងក្នុងពេលនេះទេ។ ព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងកុំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ ក៏ដូចជាថ្នាក់លើក្តី។ ក្នុងពេលនេះមិនគួរធ្វើការចាកចេញ ឬធ្វើការសម្រេចចិត្តទៅលើកិច្ចការងារធំដុំពេកនោះទេ ពីព្រោះស្ថានភាពមិនច្បាស់លាស់ នៅក្នុងថ្ងៃនេះមិនអាចធ្វើអោយអ្នកទទួលបានផលទៅតាមបំណងប្រាថ្នានោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ លោកអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានការណ៍បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចក្តោបក្តាប់វាបានដោយងាយស្រួលផងដែរ។ ប៉ុន្តែការទទួលយកពត៌មានពីខាងក្រៅ និងការជឿជាក់លើសមត្ថភាពវិជ្ជាជីវរបស់ខ្លួនមានសារសំខាន់ខ្លាំងណាស់។ ក្នុងថ្ងៃនេះប្រសិនបើអ្នកនឹងធ្វើកិច្ចការក្នុងទម្រង់ជាការសហការនោះ នឹងជួបស្ថានភាពរឹងមាំ ស្ថានភាពនេះក៏នឹងផ្តល់ផលល្អប្រសើរសម្រាប់អនាគតអាជីពផង ដែរ។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនគឺមានភាពល្អូកល្អឺនណាស់។
ចំណាំៈឆ្នាំទាំង៥ ឆ្លូវ ថោះ មមែ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការដោះ ស្រាយបញ្ហា ការចរចា និងការសហការ។ លុយកាក់ និងទ្រព្យសម្បត្តិយ៉ាងបរិបូរណ៍នឹង កើតឡើងចំពោះអ្នក។