ក្រសួងសង្គមកិច្ច បានប្រកាសព័ត៌មានករណីបុគ្គល ឡាយ សំណាង ដែលត្រូវ ACU ចាប់ខ្លួន រឿងអំពើពុករលួយបាន កិបកេងយកថវិការដ្ឋ

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាបជូនបងប្អូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ បានជ្រាបថា ពាក់ព័ន្ធបុគ្គល ឡាយ សំណាង អតីតជាអនុ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រូវបាន ឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ កន្លងមកបានកិប កេងយកថវិការដ្ឋឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ មុនឈាន ដល់ការឃាត់ខ្លួននេះ ក្រសួងបានរៀបចំក្រុមការងារដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ និងតម្រូវឲ្យ បុគ្គលខាងលើ សងប្រាក់មកក្រសួងវិញ ប៉ុន្តែ បុគ្គល ឡាយ សំណាង ព្យាយាមគេចវេស និងពន្យាពេលដោះ ស្រាយ ដោយមិនទទួលខុសត្រូវក្នុងការយកថវិការដ្ឋទាំងអស់នោះមកសងវិញនោះឡើយ។ ពាក់ព័ន្ធករណីនេះ ក្រសួងបានចាត់វិធានការខាងវិន័យរដ្ឋបាល និងបានស្នើឲ្យមេធាវីប្រចាំក្រសួងរៀបចំកសាងពាក្យបណ្តឹង ដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមបញ្ជាក់ថា ថវិការដ្ឋដែល បុគ្គល ឡាយ សំណាង បានកិបកេងយកនេះ មិនមានជាប់ពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបានកំពុងឧបត្ថម្ភផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមាន ផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងកូវីដ-១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់អំឡុងពេលបិទខ្ទប់ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារ រងហានិភ័យដែលរងផលប៉ះពាល់ទឹកជំនន់ នោះឡើយ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner