គូស្វាមីភរិយាថ្មី ១៣គូ ឈ្នះរង្វាន់ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី ២ ពីក្រុមហ៊ុនទឹកពិសារ វីតាល់
ភ្នំពេញ៖ ថ្នាក់ដឹកនាំ វ័ន ហ្វ្រេតធើនីធី ដែលជាក្រុមហ៊ុនផលិតទឹកពិសារ វីតាល់ ថ្មីៗនេះ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនដល់គូស្វាមីភរិយាទាំង ១៣គូ ដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី២ នៅរោងចក្រផលិតទឹកពិសាវីតាល់ រាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” ក្នុងការជាវទឹកពិសាវីតាល់ទៅប្រើប្រាស់ក្នុងពិធីមង្គលការ។ តំណាងក្រុមហ៊ុនបន្តថា គូស្វាមីភរិយាថ្មីទាំង ១៣គូខាងលើនេះ បានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង “ចំណងដៃគូស្នេហ៍អមតៈ” កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។

ឆ្លៀតក្នុងឱកាសនោះដែរ តំណាងក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង ១៣គូផងដែរ។ នេះជាលើកចុងក្រោយនៃការប្រគល់រង្វាន់ទៅដល់គូស្វាមីភរិយាសំណាងសរុបទាំងអស់ចំនួន ២៥គូ ដែលបានឈ្នះការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ”។

តំណាងក្រុមហ៊ុនបន្ថែមថា វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុក ដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក៕ ដោយ៖ ទីណា

