សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលលើក ទឹកចិត្ត ឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្មនិង ការកែច្នៃផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម ដើម្បីបង្កើន តម្លៃ បន្ថែម និងពង្រីកការនាំចេញ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋា ភិបាល លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្មនិងការកែច្នៃផលិតផលកសិកម្ម ឬ កសិឧស្សាហកម្ម ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកការនាំចេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសដឹក នាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ មួយចំនួន នៅព្រឹកថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញ ការអភិវឌ្ឍ ផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មឬ កសិ ឧស្សាហកម្ម មានជាអាទិ៍ ស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី ជាដើម ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner