សម្ដេចតេជោ ហ៊ុន សែន ជំរុញក្រសួងសេដ្ឋកិច្ច និងក្រសួង សាធារណការ ពន្លឿនការសិក្សាគម្រោង សាងសង់ ផ្លូវរថភ្លើង ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ក្រុងប៉ោយប៉ែត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជំរុញក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ពន្លឿនការសិក្សា គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ក្រុងប៉ោយប៉ែត ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញដូចនេះ ក្នុងឱកាសដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ មួយចំនួន នៅព្រឹកថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ ផ្លូវរថភ្លើង ល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថ ភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយ អភិវឌ្ឍលើផ្លូវរថភ្លើងដែល មានស្រាប់ ដើម្បីបម្រើឱ្យវិស័យដឹក ជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព ប្រជាជន ៕ ដោយ៖ វណ្ណលុក


