គជបបញ្ជាក់ការលុបឈ្មោះចោលចំនួនជាង២៧ម៉ឺន (Video Inside)នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដោយបញ្ជាក់ថាគេបានលុបឈ្មោះចោល ចំនួនជាង២៧ម៉ឺននាក់។

គជប បានថ្លែងថាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដំបូងមានចំនួន៩លាន៧១ម៉ឺន៦៤៥នាក់ ក្នុងនោះស្ត្រីមានចំនួន៥លាន១៦ម៉ឺន១ពាន់៩០៦ នាក់។ ចំណែកឈ្មោះដែលបានលុបចោល២៧ម៉ឺន១ពាន់១៤២នាក់ គឺជាពលរដ្ឋដែលផ្លាស់ ចេញ, ខ្លះបានស្លាប់, ខ្លះឈ្មោះស្ទួន និងខ្លះត្រូវបានដកសិទ្ធិបោះឆ្នោត។ គជប បានអំពាវនាវពលរដ្ឋត្រូវអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យសាឡើងវិញក្នុងការ ចង់កែ តម្រូវតាមរយៈសិទ្ធិប្តឹងតវ៉ា និងប្តឹងជំទាស់។

យោងតាមបទបញ្ញត្តិ និងនីតិវិធី ជនដែលចង់ប្តឹងជំទាស់ឬកែតម្រូវនឹងអាចធ្វើបានក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ។

យោងតាមគជប ចំនួនការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួន២ម៉ឺន៣ពាន់៧៨៩កន្លែង។ កម្ពុជាត្រៀមនឹងធ្វើការបោះឆ្នោតសកល ទូទាំងប្រទេសនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។

ads banner