ភ្លៀងកក់ខែលិចដំណាំតាមកន្លែងមួយចំនួន ក្នុងស្រុកសាមគ្គីមានជ័យ (Video Inside)

ភ្លៀងកក់ខែធ្លាក់ជាប់ៗគ្នានាប៉ុន្មានថ្ងៃមកនេះ បានរងការជន់លិចផលដំណាំតាមកន្លែងមួយចំនួន នៅក្នុងខេត្តកំពង់ឆ្នាំង។ អភិបាលរងខេត្តលោក អម សុភា និងលោក យិន សាវ៉េន បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដែលរងការលិចដែលស្ថិតនៅក្នុងភូមិអន្លង់ព្រីង ឃុំឈានឡើង នៃស្រុកសាមគ្គីមានជ័យ។

ខេត្តកំពង់ឆ្នាំងដែលជាប់នឹងទន្លេសាប គឺជាខេត្តដែលតែង មានសេចក្តីរាយការណ៍អំពីដំណាំខូចខាតដោយសារជំនន់ទឹកភ្លៀង។ ជំនន់ទឹកភ្លៀងកក់ខែ នេះថែមទាំងបានបណ្តាលឱ្យមានការលិចថ្នល់ធ្វើដំណើរឆ្លងកាត់ថែមទៀត។

លោកអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវដែលលិចនេះ ត្រូវមានការប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរឆ្លងកាត់ផ្លូវដែលកំពុងមានទឹកជំនន់ហូរកាត់ខ្លាំង ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត និងការបាត់បង់ទ្រពសម្បត្តិ ៕

ads banner