២៤ម៉ោង កម្ពុជាឆ្លងកូវីដ១៩ ចំនួន ៨ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ករណី ដែលថយចុះ មកវិញចំនួន ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួង សុខាភិបាល តួលេខឆ្លងថ្មីទាំង ៨ករណី នៅថ្ងៃនេះសុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំង អស់ ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ដែលមានចំនួន ២ម៉ឺន ១៣៣នាក់ ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លងចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។

ads banner