ឯកឧត្ដម ណុប រ័ត្ននិមល មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងថែរក្សាឱ្យបាននូវសុខសន្តិភាព

កណ្តាល ៖ ឯកឧត្ដម ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធាន ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជេីញដឹកនាំប្រជុំក្រុមការងារយុវជនបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ ។

ឯកឧត្ដម ណុប រ័ត្ននិមល មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានខិតខំសង្គ្រោះប្រជាពលរដ្ឋកម្ពុជាឱ្យបានរួចផុតពីរបបប្រជាធិបតេយ្យក្លែងក្លាយ ប៉ុល ពត ពីការកាប់សម្លាប់ ធ្វេី ទារុណកម្ម ព្រាត់ប្រាស គ្រួសារ ឱ្យបាន រស់រាន មានជីវិត ជួបជុំគ្រួសារ និងរស់នៅមានសេរីភាព ព្រមទាំងបានកសាងប្រទេសពីបាតដៃទទេ ពីគំនរផេះផង់ រហូតដល់មានការអភិវឌ្ឍន៍លេីគ្រប់វិស័យ ក្លាយជាប្រទេសមួយជឿនលឿនក្នុងតំបន់ ធ្វេីឱ្យប្រជាលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារអាចប្រកបរបរទទួលទានតាម សមាជីវោ ក្រោមម្លប់សន្តិភាព។

ឯកឧត្តម បានផ្តាំផ្ញេីដល់ក្រុមការងារយុវជន ឱ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀតលេីការងារសង្គម ចុះជួយតាមមូលដ្ឋាន ជួយបង្ករលក្ខណៈងាយស្រួលដល់ប្រជាលរដ្ឋ បន្តចូលរួមផ្សព្វផ្សាយចែករំលែកនូវបទិសោធន៍ ក៏ដូចជាចំណេះដឹងថ្មី ៗ ដល់យុវជនគណបក្សឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជំនឿជឿទុកចិត្តលេីគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រប់ៗ អណ្ណតិ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដេីម្បីការអភិវឌ្ឍន៍ប្រទេស និងថែរក្សាសន្តិភាព ឱ្យបានគង់វង់ជានិច្ចនិរន្តន៍ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner